ដុំប៉ូលីពពោះវៀនធំគឺជាការលូតលាស់មិនធម្មតាមួយប្រភេទដែលកើតឡើងនៅខាងក្នុងពោះវៀនធំតែម្តង។ ជាធម្មតាវាច្រើនតែត្រូវបានកេរកឃើញក្នុងពេលពិនិត្យដោយការឆ្លុះពោះវៀនធំ ដែលវាអាចជាដុំសាច់ស្លូត ឬកាច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាមិនមានមធ្យោបាយច្បាស់លាស់ណាមួយបញ្ជាក់ថា អាចបង្ការដុំប៉ូលីពនេះកុំឲ្យកើតឡើងក្នុងពោះវៀនធំតែម្តងនោះទេ ប៉ុន្តែការណែនាំខាងក្រោមនេះអាចជួយបន្ថយការប្រឈមមុខបាន៖
- កាត់បន្ថយការញ៉ាំអាហារសម្បូរខ្លាញ់ តែត្រូវញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន
- កុំជក់បារី
- ចៀសវាងគ្រឿងស្រវឹង
- ហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍
- សម្រកទម្ងន់បើកំពុងតែធាត់
- ញ៉ាំអាហារសម្បូរជាតិកាលស្យូម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពិគ្រោះជាមួយគ្រូពេទ្យអំពីការលេបថ្នាំអាស្ពីរីនកម្រិតទាប៕