ការសម្រេចចិត្តរួមភេទក្នុងពេលកំពុងតែមករដូវ អាចជារឿងមួយនាំឲ្យមានផ្ទៃពោះបានទេបើសិនជាមិនបានការពារផងនោះ។ នេះគឺជាសំណួរមួយលានដូល្លាដែលបងប្អូនមិត្តអ្នកអានតែងតែផ្ញើរសារសួរមកខាងយើងខ្ញុំជានិច្ច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពេលវេលាអាចមានកូនបាន
ពេលវេលាអាចមានកូនបំផុតគឺជាពេលដែលអ្នកជ្រុះអូវ៉ុល ហើយក៏ជាពេលវេលាមួយដែលអ្នកអាចនឹងមានផ្ទៃពោះខ្លាំងបំផុតផងដែរ ដែលរឿងនេះជាធម្មតាកើតឡើងនៅចំពាក់កណ្តាលនៃវដ្តរដូវតែម្តង។ បើសិនជាអ្នកមករដូវទៀងទាត់ ២៨ថ្ងៃ នោះថ្ងៃទីមួយអាចជាថ្ងៃដំបូងនៃការធ្លាក់ឈាមរដូវ ហើយអ្នកនឹងជ្រុះអូវុលនៅជុំវិញថ្ងៃទី ១៤។ អ្នកនឹងមានឱកាសកាន់តែខ្ពស់បំផុតក្នុងការមានផ្ទៃពោះក្នុងពេលរួមភេទរយៈពេលពីរបីថ្ងៃមុនពេល និងក្រោយពេលថ្ងៃជ្រុះអូវុលនេះ។ ប៉ុន្តែនេះគ្រាន់តែជាក្បួនទូទៅមួយ ហើយក៏មិនមែនជាច្បាប់ថាត្រូវតែអ៊ីចឹងទាំងអស់ដែរ។ អ្នកពិតជាអាចមានផ្ទៃពោះនៅក្រៅពីពេលវេលានេះបាន។
ពេលវេលាជ្រុះអូវូល
បើសិនជាអ្នករួមភេទមិនបានការពារក្នុងពេល ឬភ្លាមៗក្រោយពេលមករដូវ វាពិតជាមានឱកាសតិចណាស់ក្នុងការមានផ្ទៃពោះ។ ប៉ុន្តែឱកាសនោះគឺមិនមែនសូន្យឡើយ។ រឿងនេះកើតឡើងជាការពិត និងពិសេសសម្រាប់ស្រ្តីដែលមករដូវមិនទៀង ដែលពេលវេលាជ្រុះអូវូលរបស់គាត់ពិបាកនឹងស្មានទុក។ ទោះបីជាស្រ្តីជាធម្មតាមករដូវដូចម៉ោងធ្វើការក៏ដោយ តែលទ្ធផលដែលប៉ាន់ស្មានដឹងនោះអាចនឹងប្រែប្រួលទៅតាមរឿងមួយចំនួនដូចជា ស្រ្តេស បម្រែបម្រួលអ័រម៉ូន និងការស្រកទម្ងន់ ឬឡើងទម្ងន់តែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការដែលមានវដ្តរដូវខ្លីជាងមធ្យមភាគក៏ប្រឈមខ្ពស់នឹងការមានផ្ទៃពោះក្នុងពេលរួមភេទនៅថ្ងៃមករដូវដែរ។ នេះដោយសារតែមេជីវិតឈញមោលអាចរស់នៅក្នុងស្បូនស្រ្តីរហូតដល់ ៥ថ្ងៃឯណោះ។ ដូច្នេះវានៅតែអាចរងចាំដើម្បីបង្កកំណើតបានដដែលបើសិណជាមេជីវិតញីត្រូវបានជ្រុះនៅថ្ងៃដែលវាកំពុងតែរងចាំដែរ៕