ការដែលរងរបួសដោយសារឆ្កែខាំច្រើនតែកើតឡើងដោយសារតែការឧស្សាហ៍លេងជាមួយឆ្កែ ឬដើរសុខៗស្រាប់តែឆ្កែលោតមកខាំក៏មាន។ យ៉ាងណាមិញ មានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីព្យាបាលរបួស និងបន្ថយការបង្ករោគ។ កាលណាឆ្កែខាំ ធ្មេញរបស់វានឹងចាក់ទម្លុះស្បែក ហើយអាចបង្កជាដំបៅបើកមុខ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនវាមានការបង្ករោគ វាច្រើនតែមានលក្ខណៈធ្ងន់ធ្ងរ។ ការបារម្ភលេខមួយនៃការដែលត្រូវបានឆ្កែខាំនោះគឺការបង្ករោគតែម្តង។ អ្នកប្រហែលជាត្រូវសម្រាកនៅមន្ទីរពេទ្យ និងចាក់ថ្នាំផ្សះតាមសរសៃផង។ មិនខ្វល់ថាជាអ្វីឡើយ ចូរប្រាកដថា អ្នកបានទៅជួបគ្រូពេទ្យភ្លាមៗកុំឲ្យយូរជា ៨ម៉ោងក្រោយពីឆ្កែខាំរួច។ ព្រោះកាលណាអ្នករងចាំកាន់តែយូរ ការប្រឈមនឹងការបង្ករោគកាន់តែខ្ពស់។
បើសិនជាឆ្កែខាំអ្នកមែន កុំភ្លេចធ្វើរឿងខាងក្រោមនេះភ្លាមៗមុននឹងទៅជួបពេទ្យ៖
- លាងសម្អាតរបួស៖ ចូរប្រើសាប៊ូមានជាតិកាត់តិចតួច និងបើកទឹកក្តៅឧណ្ហៗចេញពីក្បាលរ៉ូមីណេបង្ហូរលាងលើវា ៥ ទៅ ១០នាទី
- បន្ថយការហូរឈាមដោយការប្រើក្រណាត់ស្អាតសង្កត់លើរបួស
- ចូរលាបក្រែមថ្នាំផ្សះបើសិនជាអ្នកមាន
- ចូររុំរបួសដោយប្រើបង់រុំគ្មានមេរោគ។ ចូររុំបែបនេះរហូតដល់អ្នកបានជួបជាមួយគ្រូពេទ្យ
- ចូរផ្លាស់ប្តូរបង់រុំឲ្យបានច្រើនដងក្នុងមួយថ្ងៃនៅពេលគ្រូពេទ្យបានពិនិត្យរបួសហើយ
- ចូរតាមដានអាការៈនៃការបង្ករោគដូចជា ឡើងក្រហម ហើម ឈឺកាន់តែខ្លាំង និងក្តៅខ្លួន៕
តើគ្រូពេទ្យនឹងធ្វើអ្វីចំពោះដំបៅដែលឆ្កែបានខាំ?
គ្រូពេទ្យនឹងចង់ដឹងច្រើនអំពីឆ្កែដែលបានខាំអ្នក និងរបៀបដែលវាកើតឡើង។ គាត់នឹងសម្អាតរបួសអ្នកឡើងវិញ លាបថ្នាំផ្សះ និងចេញជាថ្នាំផ្សះសម្រាប់លេបទៀតបើសិនជាមានការបារម្ភអំពីការបង្ករោគ។ គ្រូពេទ្យនឹងត្រូវការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្គួត ព្រំទាំងចាក់រំលឹកបង្ការជំងឺតេតាណូសបន្ថែម។ ជាធម្មតាថ្នាំបង្ការជំងឺតេតាណូសគួរចាក់រំលឹកនៅរយៈពេល ១០ឆ្នាំក្រោយ ខណៈពេលដែលបើរបួសគគ្រិចខ្លាំង អាចចាក់ត្រឹម ៥ឆ្នាំក្រោយក៏បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យក៏អាចនឹងណែនាំឲ្យដេររបួសដែរអាស្រ័យទៅតាមរបួស។ ជាទូទៅ របួសដោយសារឆ្កែខាំគឺទុកឲ្យនៅចំហរលុះត្រាតែវាកើតឡើងលើមុខ ឬអាចនឹងបន្សលជាស្នាមធ្ងន់ធ្ងរបើសិនជាមិនបានដេរ៕