យោងទៅតាម CDC របស់អាមេរិកបានឲ្យដឹងថា អត្រានៃការធាត់ជ្រុលគឺមានប្រមាណ ១៨.៥ភាគរយ និងកើតឡើងលើកុមារ និងមនុស្សវ័យជំទង់ប្រហែល ១៣.៧លាននាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាមទិន្នន័យចេញពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចំនួននៃកុមារធាត់ជ្រុល និងទារកទើបនឹងកើតធាត់ជ្រុលបានកើនឡើងពី ៣២លាននាក់ក្នុងឆ្នាំ ១៩៩០ រហូតដល់ ៤១លាននាក់ក្នុងឆ្នាំ ២០១៦ ទូទាំងពិភពលោក។
ក្មេងដែលធាត់ជ្រុលប្រហែលជាមានបញ្ហាពិសេសមួយ ប៉ុន្តែវាក៏ជាកត្តាប្រឈមនឹងជំងឺជាច្រើនប្រភេទផងដែរនៅថ្ងៃអនាគត់។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់ដែលបណ្តាលឲ្យក្មេងចេះតែធាត់ទៅៗរហូតដល់ធាត់ជ្រុលបាន៖
ម្តាយពរពោះទាំងធាត់ដែរ
ក្មេងច្រើនតែប្រឈមខ្ពស់នឹងការធាត់ជ្រុលបើសិនជាម្តាយ ឬឪពុកម្តាយជាមនុស្សធាត់ជ្រុលដែរ។ រឿងនេះមិនគ្រាន់តែជារឿងហ្សែនទេ តែក៏ជាប្រភេទនៃការរបៀបរស់នៅដែលឪពុកម្តាយអនុវត្តរាល់ថ្ងៃដែរ។ បើសិនជាឪពុកម្តាយអនុវត្តរបៀបរស់នៅដែលធ្វើឲ្យប្រឈមខ្ពស់នឹងការធាត់ជ្រុល វាក៏ទំនងជាងាយធ្វើឲ្យកូនអនុវត្តតាមដែរ។
ការអនុវត្តវិធីចិញ្ចឹមទារកទើបនឹងកើត
អាហារដែលស្រ្តីញ៉ាំក្នុងពេលបំបៅដោះកូន ឬអាហារដែលពួកគេញ៉ាំក្នុងពេលមានផ្ទៃពោះក៏អាចប៉ះពាល់ដល់ការប្រឈមនឹងភាពធាត់ជ្រុលរបស់កុមារដែរ។ នៅពេលកូនលូតលាស់ខ្លាំងបន្តិច ហើយអាចញ៉ាំអាហារបន្ថែមក្រៅបាន ការញ៉ាំអាហារកៃឆ្នៃ ឬអាហារមិនផ្តល់សុខភាព អាចនឹងបង្កើនការប្រឈមនឹងភាពធាត់ជ្រុលសម្រាប់គេកាន់តែខ្ពស់ថែមទៀត។
ទម្លាប់ញ៉ាំអាហារ
ការលូតលាស់នូវបច្ចេកវិទ្យាទិញអាហារញ៉ាំ កម្មវិធីដឹកជញ្ជូនអាហារ និងការងាយស្រួលរកអាហារតាមផ្សា និងអាហារកៃឆ្នៃច្រើនកំពុងតែផ្តល់នូវឱកាសកាន់តែខ្លាំងក្នុងការញ៉ាំអាហារមិនផ្តល់សុខភាព ហើយវាក៏ច្រើនជាងការញ៉ាំអាហារដែលធ្វើនៅផ្ទះដោយខ្លួនឯងដែរ។ រឿងនេះបានក្លាយទៅជាកត្តាដ៏ធំមួយដែលនាំឲ្យទារកទៅជាធាត់ជ្រុល។ អាហារដើរតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងទម្ងន់។
កង្វះសកម្មភាពរាងកាយ
ជាអកុសល ពេលវេលាលេងរបស់កុមារច្រើនតែត្រូវបានជំនួសដោយការមើលទូរទស្សន៍ ឬទូរស័ព្ទ ដែលនឹងទៅកាត់បន្ថយសកម្មភាពរាងកាយរបស់ក្មេងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការចុះថយនៃសកម្មភាពរាងកាយរបស់ឪពុកម្តាយក៏ជារឿងដែលនាំហេតុដែរ ព្រោះវានឹងធ្វើឲ្យកូនរៀនសូត្រតាមរហូតដល់ធាត់ជ្រុលបែបនេះ៕