ថ្លើមគឺជាសរីរាង្គក្នុងពោះដ៏សំខាន់មួយប្រភេទរបស់រាងកាយ។ វាមានមុខងារច្រើនណាស់ដូចជា ការច្រោះឈាមចេញពីផ្លូវក្រពះពោះវៀន ច្រោះជាតិពុលពីក្នុងខ្លួន និងរ៉ាឌីកាលសេរី។ ទឹកប្រមាត់ក៏ត្រូវបានថ្លើមជាអ្នកផលិតដើម្បីជួយដល់ការរំលាយអាហារផងដែរ។ ជំងឺថ្លើមដូចជា ក្រិនថ្លើម មហារីកថ្លើម និងខ្លាញ់រុំថ្លើមកំពុងតែកើនឡើងខ្លាំងលើមនុស្សយើងសព្វថ្ងៃនេះ ជាពិសេសអ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចាប់តាំងពីថ្លើមដើរតួនាទីដ៏សំខាន់ក្នុងការបណ្តេញជាតិពុលពីរាងកាយមក ការញ៉ាំគ្រឿងស្រវឹងច្រើនអាចធ្វើឲ្យថ្លើមហត់នឿយរហូតដល់បង្កជាជំងឺថែមទៀត។
តាមការស្រាវជ្រាវថ្មីបានរកឃើញមធ្យោបាយមួយដែលអាចបន្ថយការប្រឈមនឹងជំងឺនេះបានជាពិសេសជំងឺខ្លាញ់រុំថ្លើមតែម្តង។ របបអាហារផ្តល់សុខភាពអាចជួយបង្ការជំងឺជាច្រើនបាន ប៉ុន្តែការញ៉ាំបន្លែពណ៌បៃតងប្រភេទ ស្ពៃក្តោប និងផ្កាខាត់ណាអាចជួយបន្ថយការប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមបាន។
យោងៅទតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Hepatology បានរកឃើញថា សារធាតុដែលមានក្នុងបន្លែស្ពៃក្តោប និងផ្កាខាត់ណា អាចជួយទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើមបាន។
ការសិក្សាបានបញ្ជាក់អំពីរបៀបដែលជំងឺខ្លាញ់រុំថ្លើមមិនមែនកើតឡើងដោយគ្រឿងស្រវឹង អាចគ្រប់គ្រងបានតាមរយៈសារធាតុ Indole ដែលមានក្នុងបន្លែទាំងនេះ។ ការរកឃើញទាំងនេះប្រហែលជាអាចជួយឲ្យមានវិធីព្យាបាលសម្រាប់ជំងឺខ្លាញ់រុំថ្លើមមិនមែនដោយគ្រឿងស្រវឹង កាន់តែល្អជាងមុន។ ការញ៉ាំបន្លែប្រភេទខាងលើក៏មានប្រយោជន៍ចំពោះសុខភាពផ្សេងៗទៀតផងដែរ។ ដោយសារតែវាសម្បូរទៅដោយវីតាមីន A បន្លែទាំងអស់នេះមានប្រយោជន៍ចំពោះភ្នែក និងភាពឃើញច្បាស់របស់ភ្នែកទៀត។ វីតាមីន A ក៏អាចជួយពង្រឹងដល់សុខភាពស្បែកបានដែរ។ បន្លែទាំងនេះក៏ប្រហែលជាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងច្រោះជាតិពុលក្នុងរាងកាយដោយសារតែវាផ្ទុកទៅដោយវីតាមីន C ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្លែខ្លះក៏អាចញ៉ាំទាំងឆៅ និងញ៉ាំជាមួយសាឡាតបានដែរ។ ដោយសារតែវាសម្បូរជាតិសរសៃ ដូច្នេះវាក៏អាចជួយសម្រកទម្ងន់បានថែមទៀត៕