ការញ៉ាំទឹកច្រើនពិតជាល្អណាស់សម្រាប់សុខភាពមនុស្សគ្រប់រូប ព្រោះវាអាចការពារអ្នកពីជំងឺផ្សេងៗបាន ប៉ុន្តែតើកូនក្មេងដែលមិនទាន់បានមួយខួបពិតជាត្រូវការញ៉ាំទឹកច្រើនដូចអ្នកឬទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទារក ឬកូនក្មេងដែលមិនទាន់បានមួយខួប គឺមានពោះវៀន និងក្រពះខ្សោយជាងមនុស្សពេញវ័យ ម្យ៉ាងទៀតក្រលៀនក៏មិនទាន់លូតលាស់បានល្អដែរ លុះដល់បានមួយខួបទើបលូតលាស់គ្រប់ដូចមនុស្សពេញវ័យវិញ។ ដូចនេះប្រសិនជាកូនញ៉ាំទឹកច្រើន វានឹងអាចផ្ទុកជាតិទឹកជាច្រើនក្នុងរាងកាយរបស់គេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកនៃរាងកាយ ជាពិសេសគឺអាចប៉ះពាល់ដល់ខួរក្បាលតែម្តង ជាហេតុដែលអាចធ្វើឲ្យកូនអាចមានអាការៈក្អួត ឬវិលមុខជាដើម បើធ្ងន់ធ្ងរអាចសន្លប់ទៀតផង។ ដូចនេះក្រៅពីបំបៅទឹកដោះគោដល់កូន អ្នកមិនត្រូវឲ្យគេបៅទឹកច្រើនឡើយ ប្រសិនជាគេនោមធម្មតា ដោយមិនច្រើនពេក និងមិនតិចពេក ព្រោះនៅក្នុងទឹកដោះអ្នកមានសារធាតុទឹករហូតដល់ទៅ៩០ដល់៩៥%ទៅហើយ រីឯនៅក្នុងម្សៅទឹកដោះគោវិញមានរហូតដល់៨៦% ដូចនេះកូនអាចមានសារធាតុទឹកគ្រប់គ្រាន់ក្នុងរាងកាយរបស់គេរួចទៅហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង