ការលុបមុខគឺជារឿងដែលអ្នករាល់គ្នាតែងតែធ្វើជារៀងរាល់ថ្ងៃ ប៉ុន្តែមានអ្នកខ្លះមិនចេះលុបមុខក៏បំផ្លាញស្បែកគេយ៉ាងងាយដូចគ្នា។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្រៀនអ្នកពីវិធីលុបមុខដែលអាចធ្វើឲ្យស្បែកអ្នកស និងគ្មានស្នាមជ្រួញ។ តើមានវិធីបែបណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រប់គ្រងសីតុណ្ហភាពនៃទឹក
មានអ្នកខ្លះតែងតែយកទឹកត្រជាក់មកលុបមុខជានិច្ច ប៉ុន្តែតើអ្នកដឹងទេថាវាគឺមិនអាចជម្រះជាតិខ្លាញ់លើមុខអ្នកឡើយ លុះយូរទៅវាអាចធ្វើឲ្យរន្ធញើសអ្នកស្ទះបាន ដូចនេះអ្នកគួរតែប្រើទឹកក្តៅអ៊ុនៗដើម្បីលុបមុខវិញ ទើបអាចធ្វើឲ្យមុខអ្នកស្អាត ហើយគ្មានធូលីក្នុងរន្ធញើសទៀតផង។
របៀបលាង
ក្រោយពេលដែលអ្នកគ្រប់គ្រងសីតុណ្ហភាពរួច អ្នកត្រូវតែដឹងពីរបៀបលាងទើបអ្នកអាចទទួលបានស្បែកដែលស្អាត សបាន ដោយនៅពេលដែលអ្នកលុបមុខ អ្នកត្រូវតែប្រើទឹកក្តៅអ៊ុនៗដើម្បីធ្វើឲ្យរន្ធញើសបើកជាមុនសិន បន្ទាប់មកច្របាច់ហ្វមលាងមុខលើដៃ រួចយកស្ករសមកលាយជាមួយហ្វមនោះ ដោយឈ្លីឲ្យសព្វចូលគ្នា ទើបយកមកលុបមុខ ក្រោយពេលដែលអ្នកលាបលើមុខរួច អ្នកត្រូវតែធ្វើការម៉ាស្សា ហើយទើបលាងទឹកចេញ នោះវានឹងធ្វើឲ្យស្បែកអ្នកមានលក្ខណៈម៉ត់រលោង ហើយសទៀតផងក្រោយពេលដែលអ្នកព្យាយាមធ្វើបែបនេះក្នុងរយៈពេលយូរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)