នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកចង់ឲ្យខួរក្បាលកូនលូតលាស់បានល្អ ហើយមានប្រាជ្ញាឆ្លាតវ៉ៃ អ្នកគួរតែចៀសកុំពិសារអាហារមួយចំនួនឲ្យសោះ ព្រោះវាអាចបំផ្លាញខួរក្បាលកូនបាន។ តើមានអាហារអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ប៊ីចេងគឺជារបស់ដែលអ្នកមិនគួរញ៉ាំបំផុតដូចដែរអ្នកធ្លាប់ដឹងរួចមកហើយ ព្រោះវាមិនត្រឹមតែបំផ្លាញសុខភាពកូនក្នុងផ្ទៃនោះទេ ថែមទាំងអាចបំផ្លាញអ្នកយ៉ាងងាយបំផុត។
  2. អាហារដែលផ្អាប់ដូចជាជ្រក់ ឬរបស់ផ្សេងៗក៏អ្នកមិនអាចញ៉ាំបានដែរបើអ្នកចង់ឲ្យខួរក្បាលកូនលូតលាស់បានល្អ។
  3. កាហ្វេ ត្រីឆៅ និងស្ករកៅស៊ូសុទ្ធតែអ្នកគួរតែចៀសកុំពិសារ ទើបកូនអាចមានខួរក្បាលដ៏ឆ្លាតមួយបាន។
  4. ពោតលីងដែលលក់តាមរោងកុន និងឆាខ្វៃក៏មិនអាចបរិភោគច្រើនដូចគ្នា ព្រោះវាសុទ្ធតែអាចធ្វើឲ្យខួរក្បាលកូនមានបញ្ហាបាន។
  5. នៅពេលដែលអ្នកញ៉ាំក្រូចច្របាច់ អ្នកមិនអាចដាក់ស្ករបានទេ អ្នកអាចពិសារតែក្រូចបានហើយ ទើបវាមិនប៉ះពាល់ដល់សុខភាពកូន និងអ្នក។
  6. ពងទាក្បុង(ពងទាខ្មៅ)ក៏អ្នកមិនអាចពិសារបានដែរ ព្រោះវាអាចឲ្យអ្នកខ្វះឈាម និងធ្វើឲ្យខួរក្បាលកូនចុះខ្សោយបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)