ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរកា
ក្នុងខែ២នេះ លាភអ្នកមិនសូវមានការប្រែប្រួលខ្លាំងទេ។ បុគ្គលដែលកើតក្នុងឆ្នាំនេះ មានខួរក្បាលដែលឆ្លាត ថែមទាំងចេះសាងទំនាក់ទំនងជាមួយអ្នកដទៃបានយ៉ាងល្អ ដោយធ្វើឲ្យអ្នកដទៃច្រណែនខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកក្នុងខែនេះ នឹងមានគេលួចធ្វើបាប។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីមិត្តរួមការងារ ដែលចាំធ្វើបាបអ្នក។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល លាភអ្នកក្នុងខែនេះ អាចល្អជាងខែមុន ប៉ុន្តែបែរជាត្រូវបានគេច្រណែនទៅវិញ។ ដូចនេះ ក្នុងខែនេះ អ្នកគួរតែប្រយ័ត្ន ព្រោះជីវភាពរស់នៅ ព្រមទាំងការងារអ្នកអាចជួបនឹងឧបសគ្គខ្លះដោយមិនដឹងខ្លួន។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំនេះ ក្នុងខែ២ ងាយនឹងនិយាយអ្វី ឬធ្វើអ្វី ប៉ះពាល់ដល់អ្នកដទៃខ្លាំងណាស់។ ជាពិសេស នឹងមានឧបសគ្គចូលមកច្រើន ធ្វើឲ្យអ្នកពិបាកសម្រេច។ ប៉ុន្តែឲ្យតែអ្នកប្រុងប្រយ័ត្ន ហើយតស៊ូ អ្នកនឹងអាចដោះស្រាយបានគ្រប់បញ្ហា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)