នារីគ្រប់រូបសុទ្ធតែរំពឹងថាក្រោយពេលដែលស្លៀកពាក់រួចនឹងឃើញរូបរាងស្អាត។ ដូចនេះគួរធ្វើដូចម្តេចនោះ?

បើអ្នកចង់ទទួលបានខ្នងស្អាត អ្នកត្រូវអង្គុយឱ្យត្រង់ ហើយពេនភ្នែន បន្ទាប់មកដាក់ដៃខ្វែងគ្នាទៅក្រោយ។
បើចង់ឱ្យស្មាស្អាត អ្នកត្រូវយកដៃទាំងពីរឱបក្បាល បន្ទាប់មកបន្ទន់ជង្គង់ចុះឡើង។
អ្នកអាចឈរឱ្យត្រង់ បន្ទាប់មកលើកជើងស្តាំមកបង្វិល ហើយដាក់ជើងស្តាំចុះប្តូរជើងឆ្វេងវិញម្តង នោះជើងអ្នកនឹងស្អាត។
អ្នកអាចអង្គុយលើកៅអី ហើយលើកជើងទាំងពីរឡើងចុះ នោះពោះអ្នកនឹងស្អាត។
បើអ្នកចង់ឱ្យទ្រូងស្អាត អ្នកត្រូវតែយកដៃនិងជើងគាបខ្លួនអ្នកឱ្យជាប់ ហើយផ្តេកខ្លួនទៅក្រោយនិងទៅមុខ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ទើបអាចស្លៀកពាក់បានស្អាត មិនអន់ជាងអ្នកដទៃឡើយ៕