បើសិនជាភ្នែកទៅជាក្រហម រមាស់ និងហៀរទឹកភ្នែកដោយសារតែអាឡែហ្ស៊ី វាពិតជាមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់អាការៈមិនមានផាសុកភាពទាំងនេះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែធ្វើដូចខាងក្រោម៖
- នៅពេលចេញទៅក្រៅ ចូរពាក់មួកមានឆាងម៉ាងធំដែលអាចបង្ការធូលី ឬលម្អងផ្កាហុយចូលភ្នែកបាន
- ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យនៅពេលដើរទៅខាងក្រៅដើម្បីការពារភ្នែកពីសារធាតុអាឡែហ្ស៊ី
- ក្រោយមកពីខាងក្រៅវិញ ចូរប្រើទឹកលាងភ្នែកដើម្បីជួយសម្អាតសារធាតុអាឡែហ្ស៊ីពីក្នុងភ្នែកចេញ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការលេបថ្នាំដើម្បីបំបាត់រោគសញ្ញា៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)