Join with Health.com.kh on Telegram

រឿងដំបូងដែលប្រជាជនលោកខាងលិចដឹងអំពីផ្លែល្ពៅគឺវាត្រូវបានគេយកទៅកែឆ្នៃសម្រាប់ពិធីបុណ្យ Halloween។ យ៉ាងណាមិញ សម្រាប់ស្រុកយើងវិញគឺគ្មានអ្វីក្រៅពីធ្វើជាអាហារទទួលទាន ឬបង្អែមឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនមិនចូលចិត្តញ៉ាំល្ពៅទេទោះបីជាវាមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែខាងក្រោមនេះគឺជាប្រយោជន៍ធំៗចំពោះសុខភាពនៃការទទួលទានផ្លែល្ពៅ៖

សម្បូរវីតាមីន A

ផ្លែល្ពៅសម្បូរទៅដោយសារធាតុ Beta-carotene ដែលរាងកាយនឹងបំលែងទៅជាវីតាមីន A។ វីតាមីនមួយនេះសំខាន់បំផុតសម្រាប់ដើរតួជាមីក្រូជីវជាតិសម្រាប់រាងកាយ។ វានឹងទៅការពារភ្នែកពីការខ្វាក់មាន់ និងការខូចខាតភ្នែកដោយសារតែចាស់ទៅតាមអាយុ បន្ថយការប្រឈមនឹងមហារីក បង្កើនមុខងារប្រព័ន្ធភាពស៊ាំ បន្ថយការប្រឈមនិងការកើតមុន ព្រមទាំងទ្រទ្រង់ដល់សុខភាពឆ្អឹងផង។ 

ផ្ទុកដោយអង់ទីអុកស៊ីដង់ខ្ពស់

អង់ទីអុកស៊ីដង់សំខាន់បំផុតសម្រាប់រាងកាយ ដោយសារតែវាអាចជួយបន្ថយសកម្មភាពរ៉ាឌីកាលសេរីបាន ព្រមទាំងជួយបន្ថយការប្រឈមនឹងជំងឺទៀត។ អង់ទីអុកស៊ីដង់ដើរតួណាទីធំមួយក្នុងការជួយឲ្យយើងមានសុខភាពល្អ សម្រកទំ្ងន់ និងបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម និងមហារីក។ 

បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

ផ្លែល្ពៅគួរតែជាអាហារដែលអ្នកញ៉ាំបាន ជាពិសេសក្នុងពេលមានការប្រែប្រួលរដូវកាល ឬមានការបង្ករោគដោយវីរុស ឬបាក់តេរីតែម្តង។ ផ្លែល្ពៅផ្ទុកទៅដោយវីតាមីន A អង់ទីអុកស៊ីដង់ និងវីតាមីនផ្សេងៗទៀតដែលអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគ។ ជីវជាតិទាំងនេះក៏ប្រហែលជាជួយរាងកាយទប់ស្កាត់ការបង្ករោគបានល្អ និងឆាប់ជាលឿនផង។ 

ជួយដល់ការសម្រកទម្ងន់

ផ្លែល្ពៅគឺជាអាហារមយយដែលអាចជួយដល់ការសម្រកទម្ងន់បាន។ វាគឺជាផ្លែឈើដែលមានជីវជាតិខ្ពស់ សម្បូរជាតិសរសៃ និងកាឡូរីទាប។ សមាសធាតុទាំងនេះហើយធ្វើឲ្យផ្លែល្ពៅអាចជួយដល់ការសម្រកទម្ងន់បានយ៉ាងល្អ។ ជាតិសរសៃនឹងពង្រឹងដល់ការរំលាយអាហារសម្រាប់សម្រកទម្ងន់។ កាឡូរីទាបអាចជួយបន្ថយការរក្សាទុកជាតិខ្លាញ់ក្នុងរាងកាយ និងជួយសម្រកទម្ងន់។

ផ្តល់សុខភាពសម្រាប់បេះដូង

ផ្លែល្ពៅគឺជាអាហារមួយប្រភេទដែលអាចផ្តល់សុខភាពបំផុតដល់បេះដូង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែល្ពៅសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងជាតិសរសៃដែលអាចជួយពង្រឹងដល់សុខភាពបេះដូងបាន។ ជីវជាតិទាំងនេះអាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងបញ្ចុះសម្ពាធឈាមបាន៕