ប្រសិនជាអ្នកមានប្រជ្រុយនៅកន្លែងទាំង៧នេះ នោះមានន័យថាអ្នកមិនត្រឹមតែអាចនាំលាភដល់ខ្លួនឯងទេ ថែមទាំងអាចនាំដល់អ្នកនៅជុំវិញខ្លួនទៀតផង។ តើមានអ្វីខ្លះទៅ?
1អ្នកដែលមានប្រជ្រុយនៅលើចិញ្ចើម មានន័យថាអ្នកជាមនុស្សដែលឆ្លាត ថែមទាំងអាចនាំលាភដល់ស្វាមីទៀតផង។ ក្រោយពេលដែលរៀបការរួច ប្តីរបស់អ្នកនឹងអាចក្លាយជាអ្នកមានក្នុងរយៈពេលខ្លី។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលមិនខ្វះលុយចាយឡើយ ថែមទាំងអាចទទួលបានការស្រឡាញ់ខ្លាំងពីស្វាមីទៀតផង។
2ចំពោះនារីដែលមានប្រជ្រុយនៅចង្ការ អ្នកមិនត្រឹមតែជាទេវតាទ្រព្យរបស់ឳពុកម្តាយទេ ថែមទាំងជារបស់ស្វាមីទៀតផង។ ឲ្យតែមានអ្នកនៅកន្លែងណា កន្លែងនោះនឹងមានសំណើច និងលាភចូល។
3អ្នកដែលមានប្រជ្រុយនៅក្នុងត្រចៀក ជាមនុស្សស្រីដែលឆ្លាត ហើយពូកែចាំពីកំណើត។ ជាពិសេស គេជាមនុស្សដែលមានភាពកត្តញ្ញូចំពោះឳពុកម្តាយ។ ដូចនេះ លាភអ្នកនឹងមិនទាបទេ។
4នៅពេលដែលអ្នកមានប្រជ្រុយនៅកណ្តុយភ្នែក អ្នកនឹងមានមនោសញ្ចេតនាល្អជាមួយស្វាមីរបស់អ្នក។ អ្នកមិនត្រឹមតែមានគ្រួសារដែលមានសុភមង្គលទេ ថែមទាំងមានមុខរបរដែលជោគជ័យទៀតផង។
5បើនៅលើច្រមុះអ្នកមានប្រជ្រុយ នោះអ្នកនឹងមានឃ្លាំងទ្រព្យដែលណែនមួយ។ ក្នុងមួយជីវិតនេះ អ្នកនឹងមិនខ្វះលុយចាយឡើយ។
6ប្រសិនជានៅស្នៀតផ្កាអ្នកមានប្រជ្រុយ មានន័យថាអ្នកទៅដល់ណាក៏មានអ្នកតាមជួយដែរ។ ដូចនេះ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យទាំងអស់។
7ចំពោះនារីដែលមានប្រជ្រុយនៅជុំវិញភ្នែក អ្នកនឹងមានអ្នកតាមស្រឡាញ់ច្រើន។ ជាពិសេស លាភនឹងចូលមកច្រើនដូចគ្នាដែរ៕