អត្រានៃការស្លាប់របស់ការបង្ករោគដោយវីរុសកូរ៉ូណាថ្មីកំពុងតែរាលដាលពេញទីក្រុងវ៉ូហាន រហូតដល់មានការភ្ញាក់ផ្អើលជុំវិញពិភពលោកផងដែរ។ យោងទៅតាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ក្នុងទីក្រុងវ៉ូហាននេះបានស្នើរឲ្យប្រជាជនប្រមាណ ១១លាននាក់របស់ខ្លួនវាស់សីតុណ្ហភាពរាងកាយជារៀងរាល់ថ្ងៃ ព្រោះវាជាមធ្យោបាយមួយដើម្បីបំបាត់ការរាលដាលរបស់វីរុស និងការស្លាប់ដោយសារតែវីរុសនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទីក្រុងមួយនេះត្រូវបានចាក់សោរទុកមិនឲ្យមានមនុស្សចេញចូលទេ ហើយបើសិនជាសីតុណ្ហភាពមិនធម្មតាត្រូវបានគេរកឃើញក្នុងខ្លួនមនុស្ស បុគ្គលិកសុខាភិបាលសាលាក្រុងនឹងទៅជួព។ យោងទៅតាមការកំណត់រោគវិនិច្ឆ័យ អ្នកជំងឺនឹងត្រូវព្យាបាល ឬដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដោយផ្អែកទៅតាមរោគសញ្ញារបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ អាការៈផ្សេងៗទឿតក៏កើតឡើងញឹកញាប់ដែរ។ ហើយក៏គួរតែស្វែងយល់ ជាពិសេសក្នុងតំបន់ដែលមានការប្រឈមមុខខ្ពស់។ ទារកទើបនឹងកើត និងមនុស្សចាស់ៗក៏ប្រឈមខ្ពស់នឹងការបង្ករោគនេះ ហើយក៏គួរតែចាត់ទុកវាជារឿងធ្ងន់ធ្ងរដែលត្រូវធ្វើដែរ។
វីរុសបង្កជំងឺរលាកសួតកូរ៉ូណាច្រើនតែបង្កជារោគសញ្ញាផ្លូវដង្ហើមតិចតួចប៉ុណ្ណោះដូចជា ហៀរសម្បោរ ក្អក និងតឹងច្រមុះ។ ទោះបីជានៅពេលវីរុសកូរ៉ូណានេះគឺជាវីរុសថ្មីក៏ដោយ ក៏ការបង្ករោគរបស់វាមានលក្ខណៈដូចគ្នាដែរដូចជា៖
ក្អក
ក្នុងចំណោមរោគសញ្ញាតិចតួចដំបូងគេនៃការបង្ករោគដោយវីរុសកូរ៉ូណានេះគឺក្អក។ ផ្លូវដង្ហើមគឺជាកន្លែងរកការបង្ករោគដោយវីរុសដំបូងគេ ក៏ដូចជាវីរុសទាំងអស់តែម្តង។ បើសិនជាអ្នករស់នៅក្នុងតំបន់មានការប្រឈមមុខខ្ពស់ ឬទើបតែធ្វើដំណើរទៅកន្លែងប្រឈមមុខរួច ហើយចាប់ផ្តើមក្អក អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន និងទៅជួបគ្រូពេទ្យ។
ហៀរសម្បោរ ឬតឹងច្រមុះ
អាការៈមួយផ្សេងទៀតនៃការបង្ករោគដែលប៉ះពាល់ទៅលើផ្លូវដង្ហើមគឺការហៀរសម្បៀរឬតឹងច្រមុះតែម្តង។ បញ្ហានៃការដកដង្ហើមជាពិសេសនៅពេលគេង អាចជាសញ្ញាមួយនៃការតឹង ឬស្ទះក្នុងផ្លូវដង្ហើម។
ឈឺបំពង់ក
ការឈឺបំពង់កគឺជាអាការៈញឹកញាប់មួយនៃការបង្ករោគដោយវីរុសកូរ៉ូណា។ ការឈឺបំពង់ក ស្កកក ។ល។ អាចជាសញ្ញានៃការបង្ករោគ។
ឈឺក្បាល និងចង្អោ
អារម្មណ៍មិនស្រួលខ្លួន ឈឺក្បាល ចង្អោ និងអស់កម្លាំងដោយមិនដឹងមូលហេតុអាចជាអាការៈនៃការបង្ករោកដោយវីរុសកូរ៉ូណាដែរ។
ខណៈពេលដែលទាំងនេះគឺជាអាការៈដំបូង និងញឹកញាប់បំផុត តែករណីធ្ងន់ធ្ងរ វីរុសនេះអាចបង្កជាជំងឺរលាកផ្លូវដង្ហើម ជំងឺសារ ខ្សោយតម្រងនោម ឬស្លាប់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សេចក្តីរាយការណ៍ដំបូងនៅពេលមានផ្ទុះវីរុសនេះមុនគេគឺការស្លាប់ដោយសារតែវីរុស កូរ៉ូណាថ្មី បានកើតឡើងលើអ្នកដែលមានជំងឺក្នុងខ្លួន ឬប្រព័ន្ធភាពស៊ាំក្នុងខ្លួនចុះខ្សោយ៕