ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកងាយឈ្លោះគ្នាក្រោយពេលដែលរៀបការរួច។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកតែងលេងទូរស័ព្ទ ដោយទុកទូរស័ព្ទជាសំខាន់ នោះអ្នកនឹងងាយមិនត្រូវគ្នាណាស់ ព្រោះអ្នកអាចប្រច័ណ្ឌនឹងទូរស័ព្ទបាន ដោយមានពេលលេងទូរស័ព្ទច្រើនជាងកំដរគ្នា។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការលេង។
2. នៅពេលដែលអ្នកមិនមានចរិតឯករាជ្យ ដោយពឹងលើស្វាមីគ្រប់រឿង នោះអ្នកនឹងងាយកើតមានជម្លោះណាស់ ព្រោះគ្មាននរណាមានពេល និងចិត្តអំណត់ធ្វើឲ្យអ្នកគ្រប់រឿងឡើយ។ ដូចនេះ អ្នកគួរតែកែចរិតនេះចេញ ទើបមិនឈ្លោះគ្នា។
3. នៅពេលដែលអ្នកទុកការងារជាសំខាន់ ដោយធ្វើការងារ មិនខ្វល់នឹងគ្រួសារ អ្នកទាំងពីរនឹងអាចឈ្លោះគ្នារាល់ថ្ងៃ។ ដូចនេះ លុយសំខាន់ ប៉ុន្តែមនោសញ្ចេតនាអ្នករឹតតែសំខាន់។
4. បើអ្នករអ៊ូច្រើនជាងធ្វើ អ្នកនឹងឈ្លោះមិនឈប់ទេ ហើយគ្មានថ្ងៃចប់ទៀតផង។ ដូចនេះ អ្នកគួរតែលះបង់ចំពោះគ្រួសារដោយស្ម័គ្រចិត្ត មិនគួរស្ថិតក្នុងអារម្មណ៍មិនសុខចិត្តឡើយ។ ដូចនេះ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់រឿងទាំងនេះ ទើបអាចធ្វើឲ្យអ្នកទាំងពីរត្រឡប់មកភាពផ្អែមល្ហែមវិញ៕