ស្នេហាអាចផ្អែមបានយូរពេលដែលអ្នកប្រើត្រូវវិធីក្នុងការរក្សាភាពទាក់ទាញរវាងគ្នា។ ដូចនេះ តើគួរតែធ្វើបែបណាទៅ ទើបអាចរក្សាមនោសញ្ចេតនាបានយូរទៅ?

1.    អ្នកគួរតែផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ដោយអាចផ្លាស់ប្តូរម៉ូតសក់ ឬក៏ផ្តល់ការភ្ញាក់ផ្អើរដល់គ្នាបាន ព្រោះទម្លាប់ដដែរៗ គ្មានអ្វីដែលប្លែកទេ។ ដូចនេះ មានតែការកែប្រែខ្លះ ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អនឹងគ្នា។

2.    អ្នកគួរតែរក្សាសុជីវធម៌ និងចេះគោរពគ្នាជានិច្ច ទោះបីជាអ្នកស្រឡាញ់គ្នាយូរប៉ុណ្ណាក៏ដោយ។ នៅពេលដែលអ្នកប្រើពាក្យសម្តីឈ្លើយដាក់គ្នា នោះមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបានងាយ។

3.    អ្នកគួរតែឃ្លាតពីគ្នាខ្លះ មានន័យថា មានពេលខ្លះ ក្រោយពេលដែលអ្នកឈ្លោះប្រកែកគ្នារួច អ្នកគួរតែទុកពេលវេលាដល់គ្នាខ្លះ ដោយនៅឆ្ងាយពីគ្នា ទើបអ្នកអាចដឹងពីសារៈសំខាន់រវាងគ្នាបាន ថែមទាំងអាចគិតបានច្បាស់ទៀតផង។

4.    នៅពេលដែលអ្នកស្រឡាញ់គ្នា ការថើបគ្នា និងនៅក្បែរគ្នាជារឿងធម្មតា។ ប៉ុន្តែមិនគួរច្រើនដងពេកឡើយ ព្រោះអាចធ្វើឲ្យអ្នកអស់តម្លៃ ប្រៀបដូចម្ហូបដែលញ៉ាំច្រើន គ្មានរសជាតិអញ្ចឹង។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីទាំងនេះបាន ដើម្បីរក្សាស្នេហាអ្នកឲ្យនៅស្រស់ស្រាយដដែរ៕