ផ្ទាំងគំនូររបស់លោកម៉ូឌីគ្លីយ៉ានី ទើបតែបានក្លាយជាស្នាដៃសិល្បៈថ្លៃបំផុតទី ៤ ដែលលក់ក្នុងការដេញថ្លៃ បន្ទាប់ពីវាត្រូវបានគេទិញក្នុងតម្លៃ ១៥៧,២ លានដុល្លារ។
ផ្ទាំងគំនូរគួរឱ្យភ្ញាក់ផ្អើលឈ្មោះ Nu couche របស់វិចិត្រករជនជាតិអ៊ីតាលីឈ្មោះ អាមេដេអូ ម៉ូឌីគ្លីយ៉ានី (Amedeo Modigliani) បានដាក់លក់នៅឯក្រុមហ៊ុនដេញថ្លៃ Sotheby’s នៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ទី១៤ ឧសភា។
ផ្ទាំងគំនូរនេះមិនត្រឹមតែថ្លៃទេ ប៉ុន្តែវាក៏ជាស្នាដៃធំបំផុតរបស់វិចិត្រករល្បីល្បាញរូបនេះផងដែរ។
ផ្ទាំងគំនូរ Nu couche ដែលគូរតាំងពីមួយសតវត្សរ៍មុន ត្រូវបានគេទិញក្នុងតម្លៃខ្ពស់បំផុតក្នុងប្រវតិ្តសាស្ត្ររបស់ក្រុមហ៊ុន Sotheby’s ហើយជាគំនូរលេចធ្លោជាងគេប្រចាំនៅការដេញថ្លៃខែឧសភានេះ៕
ប្រភព៖ rasmeinews.com