ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យការងារអ្នកអាចដំណើរការបានល្អ។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកគួរតែរៀបចំផែនការឲ្យបានល្អ ដោយមានគម្រោងច្បាស់លាស់ ទើបអ្នកដឹងថា អ្នកគួរតែធ្វើអ្វី ចំណាយអស់ប៉ុន្មាន ហើយរយៈពេលប៉ុន្មានទើបហើយ។ ដូចនេះ បើអ្នកចង់ឲ្យការងារអ្នកដើរ គម្រោងការពិតជាសំខាន់ ព្រោះវាជាផ្លូវសម្រាប់ដឹកនាំអ្នកឲ្យឆ្ពោះទៅមុខដោយគ្មានគ្រោះថ្នាក់។
2. បន្ទាប់មក អ្នកគួរតែរៀបចំតារាងពេលវេលាឲ្យបានច្បាស់លាស់ ថាតើអ្នកគួរតែចាប់ផ្តើមធ្វើអ្វីមុនគេ។ ការបែងចែកពេលវេលាទាំងនេះ អាចជួយសម្រួលដល់ការងារអ្នកបានលឿន ព្រោះអ្នកបានកំណត់ពេលច្បាស់លាស់ ដោយគ្រាន់តែដើរតាមតារាងមួយនេះ អ្នកនឹងអាចបញ្ចប់បានយ៉ាងជោគជ័យ ថែមទាំងអាចទទួលបានផលខ្ពស់ទៀតផង។
3. ចុងក្រោយ អ្នកគួរតែចាប់ផ្តើមបញ្ចេញជាសកម្មភាព ទើបអ្នកដឹងថាខ្វះខាតអ្វី ហើយគួរតែកែអ្វី និងបន្ថែមអ្វីពីលើការងារនេះ ដើម្បីឲ្យវាដំណើរការបានល្អ និងរលូនទៅមុខ ដោយគ្មានឧបសគ្គ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំង៣នេះបាន ដើម្បីទទួលបានជោគជ័យក្នុងការងាររបស់អ្នក ដោយមិនចំណាយកម្លាំងឥតប្រយោជន៍៕