ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបញ្ហាដែលតែងកើតមានក្នុងគ្រួសារនីមួយៗ។ ដូចនេះ បើអ្នកអាចដោះស្រាយបាន នោះបញ្ហានឹងគ្មានទៀតទេ។ តើមានអ្វីខ្លះទៅ?

1.    មនោសញ្ចេតនាងាយប្រែជាសាបរលាបក្រោយពេលដែលរស់នៅជាមួយគ្នាយូរ។ ជាហេតុដែលធ្វើឲ្យអាចកើតមានការលេងលែសគ្នាបាន។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីទប់ទល់មុននឹងរឿងនេះកើតឡើង ទើបអ្នកអាចរក្សាគ្រួសារបាន។

2.    បញ្ហាទី២ គឺបញ្ហាសេដ្ឋកិច្ច វានឹងអាចកើតឡើងពេលដែលអ្នករស់នៅជាមួយគ្នាបានមួយរយៈពេល។ ដូចនេះ អ្នកគួរតែបែងចែកឲ្យបានច្បាស់ថានរណាជាអ្នកកាន់លុយចាយវាយក្នុងគ្រួសារ ទើបមិនមានជម្លោះមួយនេះកើតឡើង។

3.    បញ្ហាទី៣ ជាបញ្ហាទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ។ បញ្ហានេះ កើតឡើងសឹងគ្រប់គ្រួសារដូចជាអ្នកបានដឹងរួចមកហើយ។ ដូចនេះ អ្នកគួរតែរកវិធានការដើម្បីទប់ទល់ ទើបមិនធ្វើឲ្យគ្រួសារអ្នកប្រែប្រួលព្រោះរឿងមួយនេះ។

4.    បញ្ហាទី៤ គឺបញ្ហាអប់រំកូន។ បញ្ហានេះ អាចកើតមានក្នុងគ្រួសារខ្លះដែលរស់នៅជាមួយនឹងម្តាយក្មេក ដោយម្តាយក្មេកស្រឡាញ់ចៅខ្លាំង មិនឲ្យកូនប្រសារអប់រំ។ ជាហេតុដែលធ្វើឲ្យកើតមានជម្លោះ។ ដូចនេះ អ្នកគួរតែរកវិធីក្នុងការដោះស្រាយ ដោយយកល្អ គួរតែរស់នៅផ្ទះផ្សេងគ្នា ទើបមិនមានបញ្ហានេះ។

5.    បញ្ហាទី៥ គឺបញ្ហារួមភេទ ដោយមានពេលខ្លះ ខាងប្រពន្ធមានជំងឺ ឬនឿយហត់ខ្លាំង មិនចង់រួមភេទ អាចធ្វើឲ្យស្វាមីមិនពេញចិត្ត ហើយរត់ទៅមានស្រី។ ដូចនេះ អ្នកគួរតែរកដំណោះស្រាយឲ្យបានល្អ ទើបមិនធ្វើឲ្យគ្រួសារអ្នកបែកបាក់គ្នា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង