Portrait of pregnant woman refuse to eat junk food and choose vegetable salad

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែពិសារមុនពេលទៅសម្រាលកូន ដើម្បីសុខភាព។ តើមានអ្វីខ្លះទៅ?

1.    មុនពេលដែលអ្នកទៅសម្រាលកូន អ្នកអាចបរិភោគផ្លែឈើមួយចំនួនដែលអ្នកចូលចិត្តបាន ព្រោះផ្លែឈើទាំងនោះ នឹងអាចជួយអ្នកឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការសម្រាលកូន។ ប៉ុន្តែប្រសិនជាគ្រូពេទ្យមិនឲ្យអ្នកពិសារមុនពេលចូលបន្ទប់សម្រាល អ្នកអាចបរិភោគតាមផ្លូវដែលអ្នកមកមន្ទីរពេទ្យបាន ដើម្បីមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធ។

2.    អ្នកក៏អាចញ៉ាំទឹកដោះគោជូរមុនពេលសម្រាលកូនដែរ មានន័យថា ពេលដែលអ្នកជិតឆ្លងទន្លេ អ្នកអាចពិសារបាន ព្រោះទឹកដោះគោជូរនេះ អាចជួយផ្តល់កម្លាំងដល់អ្នកដូចជាផ្លែឈើអញ្ចឹង។ ប៉ុន្តែទឹកដោះគោជូរនេះ គួរតែជ្រើសរើសឲ្យបានត្រូវ ដោយមិនគួរបរិភោគទឹកដោះគោជូរដែលមានផ្ទុកជាតិស្ករខ្ពស់ឡើយ ទើបមិនធ្វើឲ្យអ្នកក្អួតពេលកំពុងសម្រាលកូន។

3.    នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកជិតកើតហើយ អ្នកអាចញ៉ាំមីអ៊ីតាលីបាន ដោយមិនលាយគ្រឿងផ្សំអ្វីទាំងអស់ ដោយពិសារតែមីសុទ្ធ។ មីអ៊ីតាលីនេះ អាចជួយរក្សាកម្លាំងក្នុងរាងកាយអ្នកបានប៉ុន្មានម៉ោងដែរ ដោយធ្វើឲ្យអ្នកអាចប្រឹងឲ្យកូនក្នុងផ្ទៃចេញមកក្រៅបាន។ ដូចនេះ អ្នកអាចសាកល្បងបរិភោគអាហារ៣នេះមុនពេលទៅសម្រាលកូនបាន ដើម្បីអាចមានកម្លាំងពេញក្នុងការប្រយុទ្ធនាំកូនឲ្យមកឃើញពិភពលោកថ្មីមួយនេះ៕