ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចការពារអ្នកពីមហារីកសួតបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានសារធាតុសរសៃច្រើន ព្រោះវាអាចការពារសួតអ្នកឲ្យមានសុខភាពល្អ មិនងាយកើតមានជំងឺឡើយ។ ជាពិសេស អ្នកគួរតែកាត់បន្ថយពិសារអាហារដែលហិរ អាហារដែលខ្លាញ់ ទើបអាចចៀសពីជំងឺមហារីកបាន។

2.    បារីក៏អ្នកគួរតែចៀសកុំជក់ដែរ ព្រោះបារីនេះហើយដែលជាឃាតករធ្វើឲ្យសួតអ្នកកើតមានបញ្ហា។ ជាពិសេស អ្នកក៏គួរតែចៀសពីអ្នកដែលជក់បារីផងដែរ ដោយកុំឈរជិតឲ្យសោះ ព្រោះផ្សែងបារីនោះអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងមហារីកសួតជាងពេលដែលអ្នកជក់ខ្លួនឯងទៅទៀត។

3.    អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះនៅពេលដែលអ្នកហាត់ប្រាណ រាងកាយអ្នកនឹងរឹងមាំ ដោយមិនងាយឲ្យកោសិកាមហារីករស់នៅក្នុងរាងកាយអ្នកបានឡើយ។ ដូចនេះ អ្នកគួរតែរក្សាទម្លាប់ហាត់ប្រាណនេះឲ្យបានខ្ជាប់ខ្ជួន។

4.    ចុងក្រោយ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីអាចដឹងពីជំងឺបានទាន់ពេល ហើយធ្វើការព្យាបាលបានទាន់ មិនបណ្តាល់ឲ្យធ្ងន់ធ្ងរឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីការពារសួតអ្នកពីជំងឺមហារីកបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង