មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ ជាបុគ្គលដែលមានអំណាចខ្លាំងក្នុងការធ្វើឲ្យស្វាមីគេក្លាយជាអ្នកមានមុខមាត់បាន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
នារីដែលកើតក្នុងឆ្នាំនេះ ជាប្រពន្ធដែលស្វាមី និងម្តាយក្មេកពេញចិត្តជាខ្លាំង។ ជាពិសេស ប្តីរបស់គេ គឺមានសំណាងខ្លាំង ព្រោះគេអាចធ្វើឲ្យសំណាងរបស់ស្វាមីគេកើនឡើងជាលំដាប់។ ម្យ៉ាងទៀត គេក៏អាចរៀបចំផ្ទះសំបែង និងមើលថែទាំកូនបានល្អផងដែរ។
ឆ្នាំរោង
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានខួរក្បាលឆ្លាត និងធ្វើការងារបានម៉ត់ចត់។ ម្យ៉ាងទៀត គេក៏មានចរិតរឹងពឹងផងដែរ ដោយធ្វើឲ្យគេអាចទប់ភ្លៀងខ្យល់បាន។ ជាហេតុដែលធ្វើឲ្យការងារ និងគ្រួសារគេបានជោគជ័យទាំងអស់។ ជាពិសេស ប្តីរបស់ឆ្នាំនេះ ក៏មានលុយមិនតិចដែរ។
ឆ្នាំច
នារីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានវាសនាប្រៀបបានដូចជាហង្ស ដោយនរណារស់នៅជាមួយគេ នឹងអាចទទួលបានទ្រព្យដូចជាខ្លួនគេមានអញ្ចឹង។ ដូចនេះ ស្វាមីរបស់គេក៏មានវាសនាមិនធម្មតាដែរ ដោយធ្វើអ្វីក៏អាចជោគជ័យបានទាំងអស់៕