ជាធម្មតាអ្នកត្រូវតែមានអាយុយ៉ាងហោចណាស់ ១៨ឆ្នាំ និងមានគោលការណ៍សុខភាពពីរបីចំណុចទើបអាចបរិច្ចាគឈាមបាន។ បើសិនជាអ្នកអាចបរិច្ចាគឈាមមែននោះ វាពិតជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីជួយសង្គ្រោះជីវិតមនុស្សបាន។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអ្នកគួរតែរំពឹងទុកក្នុងពេលទៅបរិច្ចាគឈាម៖
- ការបរិច្ចាគឈាមម្តងអាចសង្គ្រោះជីវិតមនុស្សបាន។ ដំណើរការណ៍នៃការបរិច្ចាគឈាមគឺមានសុវត្ថិភាព និងងាយស្រួល
- ខណៈពេលដែលការបរិច្ចាគឈាមតែមួយមុខត្រូវការស៊ីពេលប្រហែល ១០នាទី ចូររំពឹងថាអ្នកត្រូវទៅដល់កន្លែងបរិច្ចាគឈាមប្រហែល មួយម៉ោងមុនអីទៅ
- ចូររៀបចំសម្រាប់ការបរិច្ចាគឈាមតាមរយៈប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់។ ចូរញ៉ាំអាហារមានជីវជាតិ និងតមអាហារទាំងឡាយណាដែលមានជាតិខ្លាញ់ខ្ពស់
- ចូរប្រាកដថា ដៃអាវអាចម៉ូដល់លើកែងដៃបាន
- បើសិនជាអ្នកយល់ថាខ្លួនឯងមិនស្រួលខ្លួនទេ ចូររៀបចំថ្ងៃបរិច្ចាគឈាមនៅថ្ងៃក្រោយវិញទៅ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855