ក្នុងជីវិតរបស់មនុស្សស្រី ការមករដូវគឺជាដំណើរការធម្មតាមួយ ហើយក៏ធ្វើឲ្យស្រ្តីម្នាក់ៗមានបទពិសោធន៍ចំពោះវាខុសៗគ្នាដែរ។ ការមករដូវកើតឡើងជារៀងរាល់ខែ ហើយក៏មានលក្ខណៈខុសៗគ្នាដែរ។ ជាមធ្យម ការមករដូវរបស់ស្រ្តីម្នាក់អាចមានរយៈពេលយូរបំផុត ៣ ទៅ ៥ថ្ងៃ ប៉ុន្តែវាអាចខុសគ្នាទៀតដោយយោងទៅតាមប្រភេទនៃរាងកាយ ភាពតានតឹងក្នុងអារម្មណ៍ ឬកត្តាផ្សេងៗទៀត។ ក្នុងពេល ឬមុនពេលថ្ងៃខែមកដល់ ស្រ្តីភាគច្រើនមានរោគសញ្ញាជាច្រើនដែរមុនពេលមករដូវ។ អាការៈទាំងនេះអាចមានការឈឺចាប់ពេលមករដូវ ឃ្លានអាហារប្លែក អារម្មណ៍មិនល្អ និងអាចប្រែប្រួលជាងនេះទៀត។ ស្រ្តីភាគច្រើនជួបបញ្ហាឈឺចាប់ក្នុងពេលមករដូវតែម្តង។ ដូច្នេះហើយខ្ញុំសូមបង្ហាញគន្លឹះងាយៗមួយចំនួន ដើម្បីអាចជួយបំបាត់ការឈឺចាប់ពេលមករដូវនេះបានខ្លះ។

១. ភាពក្តៅ

ចូរយកកំប៉ុងទឹកមួយ ហើយចាក់ទឹកក្តៅក្នុងនោះ រួចយកមកស្អំនៅក្បាលពោះ។ ចូរធ្វើបែបនេះខណៈពេលដែលអ្នកសម្រាក មើលទូរទស្សន៍ ឬអង្គុយ ឬឥរិយាបថណាមួយដែលផ្តល់ផាសុកភាពដល់អ្នក។ ការងូតទឹកក្តៅឧណ្ហៗក៏អាចជួយបានដែរ។ ភាពក្តៅនេះនឹងជួយបន្ធូរសាច់ដុំ និងស្បូនកុំឲ្យកន្ត្រាក់ខ្លាំងក្នុងពេលមករដូវ។

២. ធ្វើចលនាចុះឡើយ

ស្រ្តីភាគច្រើនមិនចូលចិត្តដើរចុះដើរឡើងឡើយក្នុងពេលឈឺចាប់ពេលមករដូវ ប៉ុន្តែការធ្វើចលនា ឬលំហាត់ប្រាណតិចតួចអាចជួយបំបាត់ការឈឺចាប់បាន ព្រោះវានឹងបញ្ចេញអ័រម៉ូនជួយបន្ថយការរមួលសាច់ដុំស្បូន។ 

៣. កាត់បន្ថយជាតិកាហ្វេអ៊ីន

កាហ្វេអ៊ីនអាចមានក្នុងកាហ្វេ ភេសជ្ជៈកំប៉ុង តែ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ស្រ្តីខ្លះគួរតែចៀសវាងភេសជ្ជៈទាំងនេះព្រោះវាអាចមានប្រយោជន៍បំបាត់ការឈឺចាប់ពេលមករដូវរបស់ពួកគេ។ ជាតិកាហ្វេអ៊ីននឹងធ្វើឲ្យសរសៃឈាមរួមតូច រួមទាំងសរសៃឈាមក្នុងស្បូនថែមទៀត ដែលជាហេតុធ្វើឲ្យឈឺចាប់កាន់ខ្លាំងក្នុងពេលមករដូវ។ 

៤. ខ្ញី

រឿងនេះស្តាប់ទៅដូចជាចម្លែក តែខ្ញីពិតជាមានប្រយោជន៍ក្នុងការបន្ថយការឈឺចាប់ពេលមករដូវមែន។ វាអាចបន្ថយចំនួនសារធាតុ Prostaglandin ដែលធ្វើឲ្យឈឺចាប់បាន។ ចូរហាន់ខ្ញីឲ្យល្អិត រួចដាក់ចូលទៅក្នុងទឹកក្តៅមួយពែងរយៈពេលពីរបីនាទី បន្ទាប់មកអ្នកអាចញ៉ាំបានហើយ។ អ្នកអាចញ៉ាំវាពីរទៅបីដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែល្អ។

៥. ញ៉ាំតែ

ការឈឺចាប់ក្នុងពេលមករដូវរបស់ស្រ្តីភាគច្រើនកើតឡើងដោយសារជាតិកាហ្វេអ៊ីន ហើយវាក៏ថយចុះវិញដែរបើសិនជាមិនបាន។ បើសិនជាអ្នកចៀសវាងវាហើយ នៅតែឈឺចាប់ទៀតនោះវាមិនមែនជារឿងល្អដែលអ្នកត្រូវចៀសវាងឡើយ។ ដូច្នេះអ្នកអាចញ៉ាំតែខ្លះបានវិញ ព្រោះវាអាចជួយបន្ថយការឈឺចាប់បាន។

៦. ម៉ាស្សា

ការម៉ាស្សាថ្នមៗនៅលើពោះអាចជួយធ្វើឲ្យសាច់ដុំនៅស្បូនធូរ និងបំបាត់ការឈឺចាប់បានដែរ។ ស្រ្តីខ្លះក៏ប្រហែលជាយល់ស្របហើយថា ការម៉ាស្សានៅខ្នងអាចជួយសម្រួលដល់ការឈឺចាប់ក្នុងពេលមករដូវដែរ។ 

៧. ញ៉ាំអាហារផ្តល់សុខភាព

ការញ៉ាំបន្លែបៃតង និងបៃតងចាស់ទៀងទាត់ អាចជួយបំបាត់ការឈឺចាប់ក្នុងពេលមករដូវបាន។ ថ្វីបើរឿងនេះប្រហែលជាមិនមានប្រសិទ្ធភាពលើស្រ្តីមួយចំនួនក៏ដោយ តែវានៅតែជាមធ្យោបាយដ៏ល្អមួយដើម្បីមានសុខភាពល្អដែរ។ 

៨. ការប្រើថ្នាំ

បើសិនជាការឈឺចាប់មិនត្រូវបានស្រួលបួលតាមវិធីធម្មជាតិទេនោះ ការប្រើថ្នាំប្រហែលជាមានប្រយោជន៍ជាងហើយ។ ថ្នាំមិនបាច់មានវេជ្ជបញ្ជាដែលមាននាទីបំបាត់ការឈឺចាប់ ដូចជា NSAIDs ឬ Ibuprofen ឬ Naproxen សុទ្ធតែអាចជួយបានទាំងអស់។ 

៩. ថ្នាំពន្យាកំណើត

ការប្រើប្រាស់ថ្នាំពន្យាកំណើតបានទៀងទាត់ និងត្រឹមត្រូវប្រហែលជាជួយបន្ថយការឈឺចាប់ក្នុងពេលមករដូវបានយ៉ាងល្អ។ ចូរប្រាកដថា អ្នកបានជួបពិគ្រោះជាមួយគ្រូពេទ្យរួចហើយដើម្បីប្រើប្រាស់ថ្នាំពន្យាកំណើតបានត្រឹមត្រូវ។

បើសិនជាការឈឺចាប់មិនត្រូវបានធូរស្រាលដោយប្រើវិធីទាំអអស់ខាងលើ ហើយអ្នកនៅតែមិនអាចទ្រាំទ្រនឹងការឈឺចាប់នេះបានទៀត ព្រមទាំងមានអាការៈពាក់ព័ន្ធដូចជា ក្តៅខ្លួន ឬមករដូវច្រើនៗ យកល្អវាគួរតែដល់ពេលដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យហើយ៕