ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកចៀសពីអារម្មណ៍ខ្ជិលបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែរកឲ្យឃើញមូលហេតុដែលធ្វើឲ្យអ្នកខ្ជិល ព្រោះមានតែរកឲ្យឃើញទេ ទើបអាចងាយស្រួលដោះស្រាយអារម្មណ៍ខ្ជិលរបស់អ្នកបាន។

2. បន្ទាប់មក អ្នកគួរតែផ្តោតអារម្មណ៍ទៅលើបញ្ហាចំបង ហើយសំខាន់បំផុតដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ជិល។ នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាបាន នោះអ្នកនឹងអាចរកឃើញផ្លូវក្នុងការបំបាត់អារម្មណ៍មួយនេះចោល។

3. អ្នកគួរតែរៀបចំកន្លែងការងារ ឬកន្លែងរៀនសូត្រអ្នកឲ្យមានរបៀប ព្រោះនៅពេលដែលអ្នកឃើញកន្លែងរញ៉េរញ៉ៃ អ្នកនឹងអស់អារម្មណ៍ភ្លាម។ ប៉ុន្តែបើអ្នកឃើញកន្លែងស្អាត ហើយមានរបៀប នឹងងាចលើកទឹកចិត្តអ្នកឲ្យឧស្សាហ៍វិញ។

4. បន្ទាប់មកទៀត អ្នកគួរតែធ្វើយ៉ាងណាចាកចេញពីអារម្មណ៍ខ្ជិលមួយនេះ ដោយរៀនបំភ្លេច ហើយរៀនលើកទឹកចិត្តខ្លួនអ្នកឲ្យឧស្សាហ៍ ទើបមានគេគោរពស្រឡាញ់ច្រើន។

5. អ្នកគួរតែរៀនចេះសមាធិ ព្រោះការសមាធិនេះ ក៏អាចជួយរំងាប់អារម្មណ៍ខ្ជិលអ្នកដែរ ដោយធ្វើឲ្យអ្នកមានកម្លាំងពេញក្នុងការបំពេញការងារ ដោយអាចទទួលបានផលខ្ពស់ទៀតផង។

6. អ្នកគួរតែគិតពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានក្រោយពេលដែលអ្នកបំពេញការងារបានល្អ។ នៅពេលដែលអ្នកមើលឃើញប្រយោជន៍ អារម្មណ៍ខ្ជិលនេះ នឹងមិនអាចនៅជិតអ្នកទៀតទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ដើម្បីបណ្តេញអារម្មណ៍ខ្ជិលចេញពីអ្នកឲ្យអស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង