ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការរួមភេទដែលមនុស្សស្រីមិនគួរទ្រាំ។ តើមានអ្វីខ្លះទៅ?

1. នៅមុនពេលដែលរួមភេទ បើបុរសមិនសម្អាតខ្លួនឲ្យស្អាតទេ អ្នកមិនគួរព្រមឡើយ ព្រោះវាមិនត្រឹមតែកង្វក់ទេ ថែមទាំងអាចនាំមេរោគចូលរាងកាយអ្នកទៀតផង។

2. ប្រសិនជាបុរសមានក្លិនមាត់មិនល្អ ក៏អ្នកមិនគួរទ្រាំដែរ ដោយគួរតែនិយាយចេញមក ទើបមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសុខភាពរបស់អ្នក។

3. នៅពេលដែលមនុស្សប្រុសប្រើកម្លាំងខ្លាំងមកលើរាងកាយអ្នកក្នុងកំឡុងពេលរួមភេទ អ្នកគួរតែចេះបដិសេធ ព្រោះការរួមភេទនេះ មិនមែនជាកន្លែងធ្វើទារុណ្ឌកម្មឡើយ។ ដូចនេះ អ្នកគួរតែការពាររាងកាយអ្នកឲ្យបានល្អ មិនគួរឲ្យគេធ្វើបាបយ៉ាងងាយឡើយ។

4. ប្រសិនជាអ្នកមានបញ្ហាសុខភាព អ្នកគួរតែនិយាយចេញមក មិនគួរទ្រាំ ហើយព្រមរួមភេទឡើយ ព្រោះអាចធ្វើឲ្យសុខភាពអ្នកកាន់តែធ្ងន់ធ្ងរ ដោយពិបាកព្យាបាលបានជាខ្លាំងណាស់។

5. ចុងក្រោយ ប្រសិនជាការរួមភេទដោយការបង្ខំ អ្នកគួរតែដើរចេញ មិនគួរឲ្យគេបង្ខំអ្នកបានឡើយ ព្រោះបើគេបង្ខំបានម្តង នោះនឹងមានលើកក្រោយ។ ដូចនេះ ការរួមភេទដែលអាចប៉ះពាល់ដល់សុខភាពអ្នក អ្នកមិនគួរទ្រាំដោយមិននិយាយស្តីឡើយ៕