ផ្លែល្ហុងត្រូវបានគេស្គាល់រួចទៅហើយថា ជាផ្លែឈើដ៏ស្រស់ស្រាយក្នុងតំបន់ត្រូពិច ហើយពេលខ្លះក៏ត្រូវបានគេយកមកប្រើដើម្បីព្យាបាលបញ្ហាក្រពះមិនកិនផងដែរ។ ផ្លែល្ហុងផ្ទុកទៅដោយសារធាតុ Papain ដែលជាអង់ស៊ីមដ៏ខ្លាំងមយយសម្រាប់រំលាយប្រូតេអ៊ីនជាច្រើនក្នុងអាហារដែលអ្នកញ៉ាំ ដើម្បីធ្វើឲ្វយាកាន់តែងាយស្រួលរំលាយ និងបឺតស្រូប។ អ្នកខ្លះមិនអាចផលិតអង់ស៊ីមធម្មជាតិជាច្រើនដើម្បីជួយដល់ការរំលាយអាហារបានទេ ដូច្នេះការញ៉ាំអង់ស៊ីមបន្ថែមប្រភេទ Papain នេះប្រហែលជាជួយបំបាត់រោគសញ្ញានៃបញ្ហាក្រពះមិនកិនបាន។ 

វាមិនមានការស្រាវជ្រាវច្រើនឡើយទៅលើអត្ថប្រយោជន៍នៃសារធាតុ Papain នេះ ប៉ុន្តែយ៉ាងហោចណាស់ ការសិក្សាមួយបានរកឃើញថា ការញ៉ាំផ្លែល្ហុងជាទៀងទាត់អាចជួយបន្ថយការទល់លាមក និងហើមពោះលើមនុស្សធំបាន។ ផ្លែល្ហុងក៏ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺដំបៅក្រពះដែរ។ 

ជាចុងក្រោយ គ្រាប់ល្ហុងត្រូវបានគេញ៉ាំដើម្បីកំចាត់ប៉ារ៉ាសិន ដែលរស់នៅក្នុងពោះវៀន និងធ្វើឲ្យឈឺពោះខ្លាំងក្លា ព្រមទាំងការកង្វះអាហារូបត្ថម្ភ។ ការសិក្សាជាច្រើនបានបង្ហាញថា គ្រាប់ល្ហុងមានសមាសធាតុជាថ្នាំប្រឆាំងនឹងប៉ារ៉ាសិត និងអាចបង្កើនការបញ្ចេញវាចោលតាមលាមកលើកុមារតូចៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង