នៅពេលយើងនិយាយដល់ការគេង តើអ្នកអាចទទួលបានផលល្អអ្វីខ្លះពីការគេងច្រើនពេក? វាគឺជាការពិតមួយដែលនិយាយថា ការគេងពេលយប់ដ៏ល្អមួយគឺជារឿងសំខាន់សម្រាប់សុខភាព។ ប៉ុន្តែការគេងច្រើនជ្រុលត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់សុខភាពច្រើន។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ថា កត្តាពីរយ៉ាងគឺ ការបាក់ទឹកចិត្ត និងកង្វះលុយកាកចាយវាយ មានជាប់ទាក់ទងយ៉ាងខ្លាំងនឹងការគេងជ្រុល។ រៀងនេះប្រហែលជាហេតុផលដែលនាំឲ្យមានផលអវិជ្ជមានដល់សុខភាពហើយ។ 

តើការគេងច្រើនប៉ុណ្ណាទើបហៅថាច្រើនជ្រុល?

រយៈពេលនៃការគេងដែលអ្នកត្រូវការគឺអាស្រ័យទៅតាមអាយុ និងសកម្មភាពដែលអ្នកបានធ្វើ ព្រមទាំងសុខភាពទូទៅ និងទម្លាប់របៀបរស់នៅ។ ឧទាហរណ៍ ក្នុងបេលដែលស្រ្តេស ឬមានជំងឺ អ្នកប្រហែលជាបង្កើនតម្រូវការនៃការគេង។ ប៉ុន្តែថ្វីបើតម្រូវការនៃការគេងខុសៗគ្នាទៅតាមពេលវេលា និងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ដោយ តែអ្នកជំនាញបានណែនាំថា មនុស្សពេញវ័យគួរតែគេងរយៈពេលពី ៧ម៉ោងទៅ ៩ម៉ោងជារៀងរាល់យប់។ 

ហេតុអ្វីបានជាមនុស្សយើងត្រូវការគេងច្រើនបែបនេះ?

អ្នកដែឡមានជំងឺ Hypersomnia គឺជាជំងឺមួយដែលធ្វើឲ្យគេងងុយគេងខ្លាំងនៅពេលថ្ងៃ ដែលវាច្រើនតែមិនធូរស្រាលឡើយក្រោយពីគេងមួយស្របក់រួច។ វាក៏ធ្វើឲ្យពួកគេគេងរយៈពេលមួយយូរជាងធម្មតានៅពេលយប់ដែរ។ អ្នកជំងឺបែបនេះភាគច្រើន មានអាការៈថប់អារម្មណ៍ អស់កម្លាំង និងខ្សោយការចងចាំ ដោយសារតែត្រូវការគេងជាប់រហូត។ 

ជំងឺគេងបាត់ដង្ហើម ក៏អាចនាំឲ្យត្រូវការការគេងកាន់តែច្រើនដែរ។ នេះដោយសារតែវារំខានដល់ចង្វាក់នៃការគេងធម្មតារបស់ពួកគេ។ 

ពិតណាស់ មិនមែនមនុស្សគ្រប់គ្នាដែលគេងច្រើនជ្រុលសុទ្ធតែមានជំងឺនៃការគេងឡើយ។ មូលហេតុផ្សេងៗទៀតនៃការគេងច្រើនជ្រុលរួមមាន ការប្រើប្រាស់សារធាតុជាច្រើនដូចជា គ្រឿងស្រវឹង និងថ្នាំតាមវេជ្ជបញ្ជាមួយចំនួន។ ជំងឺផ្សេងៗទៀតមានដូចជា ការបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យគេងច្រើនជ្រុលដែរ។ 

បញ្ហាដែលជាប់ទាក់ទងនឹងការគេងជ្រុលនោះមានដូចជា៖

  • ជំងឺទឹកនោមផ្អែម
  • ធាត់ជ្រុល
  • ឈឺក្បាល
  • ឈឺខ្នង
  • បាក់ទឹកចិត្ត
  • ជំងឺបេះដូង
  • ការស្លាប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង