នៅកន្លែងការងារនីមួយៗមានការប្រកួតប្រជែងខ្លាំងណាស់។ បើអ្នកធ្វើការមិនបានល្អនោះអ្នកនឹងអាចត្រូវដេញចេញគ្រប់ពេល។ ដូចនេះមនុស្សគ្រប់រូបសុទ្ធតែខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនបានល្អគ្រប់គ្នា។ តើក្រៅពីវិធីនេះនៅមានមធ្យោបាយអ្វីខ្លះដែលអាចជួយអ្នកបាននោះ?

1. ធ្វើការងារដែលអ្នកដទៃមិនចង់ធ្វើមានដូចជាជួយថតចំលងក្រដាស ឬរៀបចំឃ្លាំងឲ្យមានរបៀបរៀបរយជាដើម។

2. ទាញយកផលប្រយោជន៍ពីការងារអ្នកដោយរៀនសូត្ររបស់ដែលថ្មី។ អ្នកត្រូវចងចាំថាអ្នកដែលចេះកាន់តែច្រើន កាន់តែមានតម្លៃ និងកាន់តែងាយគេកត់សម្គាល់។

3. មិនត្រូវនិយាយពាក្យថានោះមិនមែនជាការងាររបស់ខ្ញុំ ការនិយាយបែបនេះ ជាការមិនមានទំនួលខុសត្រូវឡើយ។

4. ត្រូវតែចូលរួមវគ្គបំប៉នដែលក្រុមហ៊ុនផ្តល់ឲ្យទោះបីជាអ្នកចេះហើយក៏ដោយ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកទទួលបានចំណេះកាន់តែស្អាត។

5. ត្រូវតែរកគ្រូម្នាក់ដើម្បីតម្រង់ទិសដៅអ្នកឲ្យត្រូវ។ នៅពេលដែលអ្នកយល់ដឹងច្រើន គ្មានបញ្ហាអ្វីអាចរារាំងអ្នកបានឡើយ។

6. អ្នកអាចជួយបង្ហាត់បង្រៀនអ្នកដទៃ។នោះនៅពេលដែលចៅហ្វាយនាយឃើញគេនឹងឡើងតំណែងឲ្យអ្នក។ ដូចនេះអ្នកអាចអនុវត្តតាមវិធីទាំងនេះបានដើម្បីអនាគតរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង