រោគសញ្ញាជំងឺគីសច្រើនក្នុងស្បូន គឺជាស្ថានភាពទូទៅមួយ ដែលប៉ះពាល់ដល់របៀបដែលអូវែរបស់ស្ត្រីធ្វើការ។

លក្ខណៈពិសេសសំខាន់ ៣ នៃជំងឺគីសមានដូចជា ៖

1. រដូវមកមិនទៀងទាត់ – ដែលមានន័យថាអូវែរបស់អ្នកមិនបានបញ្ចេញពងជាទៀងទាត់

2. ការកើនឡើងអ័រម៉ូនអង់ដ្រូសែនលើសកម្រិត ដែលមានន័យថា ការឡើងខ្ពស់នៃអ័រម៉ូនបុរសនៅក្នុងខ្លួនរបស់អ្នក ដែលអាចបណ្តាលឲ្យមានសញ្ញារាងកាយដូចជា រោម ឬសក់ច្រើន សូម្បីតែនៅលើមុខ

3. ដៃស្បូនរបស់អ្នករីកធំ ដោយសារតែមានមានថង់ដុំគីសជាច្រើន ដែលបានបំពេញដោយសារធាតុរាវ (follicles) ដែលនៅជុំវិញស៊ុត។

ប្រសិនបើអ្នកមានយ៉ាងហោចណាស់ពីរនៃលក្ខណៈពិសេសទាំងនេះ អ្នកអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះហើយ។

សម្រាប់ការព្យាបាល ឬព័ត៌មានលម្អិតយ៉ាងណានោះ សូមប្រញាប់ទាក់ទងគ្រូពេទ្យរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង