ការបង្ករោគ ឬការរលាកនៅទ្វារមាស ឬបបេរទ្វារមាស គឺជាមូលហេតុញឹកញាប់មួយនៃការរមាស់ និងក្រហាយនៅទ្វារមាស។ រឿងនេះអាចបង្កជារោគសញ្ញាជាច្រើនដូចជា ការហូរទឹករំអិលតាមទ្វារមាសខុសធម្មតា ការឈឺចាប់ និងក្លិនមិនល្អ។ ការមានប្រតិកម្មនឹងផលិតផលដូចជា ស្ព្រាយបាញ់ទ្វារមាស់ សារធាតុសម្លាប់មេជីវិតឈ្មោល ទឹកអនាម័យ ឬសាប៊ូក៏អាចធ្វើឲ្យក្រហាយ ឬរមាស់នៅទ្វារមាសបានដែរ។
ករណីដែលការរមាស់បង្កឡើងដោយបញ្ហាប្រតិកម្ម យកល្អគួរតែព្យាយាមព្យាបាលជាមួយនឹងវិធីខាងក្រោមនេះសិន៖
ញ៉ាំយ៉ាអួរ
យ៉ាអួរផ្ទុកទោដោយបាក់តេរីល្អៗដែលមានឈ្មោះថា Lactobacillus Acidophilus ដែលអាចបង្ការមេរោគផ្សិតកុំឲ្យលូតលាស់ខ្លាំងបាន។ យោងទៅតាមការស្រាវជ្រាវដែលសិក្សាលើស្រ្តីដែលមានបញ្ហាការបង្ករោគផ្សិតនៅទ្វារមាសម្តងហើយម្តងទៀត ការញ៉ាំយ៉ាអួរាល់ថ្ងៃអាចបន្ថយចំនួននៃការបង្ករោគនេះបានយ៉ាងគួរឲ្យកត់សម្គាល់។ ចូរញ៉ាំយ៉ាអួរប្រភេទនេះមួយថ្ងៃ ២២៦ក្រាម ជារៀងរាល់ថ្ងៃ។
ញ៉ាំខ្ទឹមស
ខ្ទឹមសអាចមានប្រសិទ្ធភាពប្រឆាំងនឹងការបង្ករោគផ្សិត និងបាក់តេរីនៅទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព។ សារធាតុ Sulfur ដែលហៅថា Allicin មានក្នុងខ្ទឹមស អាចទប់ស្កាត់ការលូតលាស់របស់មេរោគផ្សិតបាន ខណៈពេលដែលផ្សេងៗទៀតអាចប្រឆាំងនឹងបាក់តេរីបានដែរ។ ការសិក្សាមួយបានរកឃើញថា ថ្នាំគ្រាប់ជាប្រភេទខ្ទឹមស អាចមានប្រសិទ្ធភាពស្រដៀងនឹងថ្នាំ Metronidazole លើការព្យាបាលការលាកទ្វារមាសដោយសារតែមេរោគផ្សិត៕