ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការដោះស្រាយមុខរបួសដែលត្រូវបានឆ្កែខាំ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកមិនប្រយ័ត្ន ហើយត្រូវបានឆ្កែខាំ ឬក្រញ៉ៅ អ្នកគួរតែប្រញាប់យកទឹកសាប៊ូចំនួន២០%លាងសម្អាតមុខរបួសចុះឡើងច្រើនដង។ បន្ទាប់មក អ្នកអាចចាក់អាកុលលាងចំនួន៧៥% ដើម្បីសម្លាប់មេរោគទាំងអស់។ បន្ទាប់មកទៀត អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងឲ្យគ្រូពេទ្យចាត់ចែងមុខរបួសអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពេលដែលត្រូវឆ្កខាំ ព្រោះមេរោគអាចរត់ចូលរាងកាយអ្នកយ៉ាងលឿន ដោយអាចនាំជំងឺដល់អ្នកគ្រប់ពេល បើអ្នកមិនដោះស្រាយបានទាន់ពេល៕