នៅសហរដ្ឋអាមេរិក ជំងឺមហារីកពោះវៀនធំត្រូវបានគេចាត់ទុកថា ជាជំងឺមហារីកដែលកើតឡើងញឹកញាប់បំផុតចំណាត់ថ្នាក់ទីបី ហើយក៏មានអ្នកជំងឺប្រហែល ១៤០០០០នាក់ត្រូវបានគេរកឃើញថាមានជំងឺនេះជារឿងរាល់ឆ្នាំដែរ។ អ្វីដែលជាដំណឹងល្អនោះគឺថា ៧៥ភាគរយនៃករណីជំងឺមហារីកពោះវៀនធំទាំងអស់អាចបង្ការបាន តាមរយៈវិធីងាយៗមួយចំនួនតូចប៉ុណ្ណោះដូចជា៖
១រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ
តើអ្នកមានដឹងទេថា ការធាត់ ឬធាត់ជញរុល មានជាប់ទាក់ទងនឹងជំងឺមហារិក ១១ប្រភេទខុសៗគ្នាដែរទេ ក្នុងនោះក៏មានមហារីកពោះវៀនធំដែរ។ ពិតណាស់ នេះគឺជាហេតុផលដែលអ្នកគួរសម្រកទម្ងន់មកទម្ងន់ផ្តល់សុខភាពល្អវិញ។ វាមិនគ្រាន់តែជាមហារីកពោះវៀនធំមួយមុខទេ តែវាក៏អាចជួយសម្រាលដល់បញ្ហាសុខភាពផ្សេងៗទៀតរបស់អ្នកដែរ។
២ហាត់ប្រាណទៀងទាត់ និងគ្រប់គ្រាន់
ការហាត់ប្រាណទៀងទាត់ គឺជាសមាធាតុមួយដែលនាំឲ្យសម្រកទម្ងន់ប្រកបដោយសុខភាពល្អ។ យ៉ាងណាមិញ ការហាត់ប្រានមួយ ពិតជាមធ្យោបាយដ៏អស្ចារ្យក្នុងការថែរក្សាពោះវៀនធំកុំឲ្យកើតមហារីកបាន។ បើអ្នកមិនចូលចិត្តហាត់ប្រាណទេ គ្រាន់តែ អាវ៉ង់ និងសកម្មភាពរាងកាយទាំងឡាយណាក៏ដោយ ដែលធ្វើឲ្យចង្វាក់បេះដូង និងដង្ហើមដើរញ៉ាប់ សុទ្ធតែល្អចំពោះការប្រឆាំងនឹងមហារីកពៅះវៀនធំទាំងអស់។ អ្នកក៏អាចប្រើវិធី រាំ លេងបាល ហែលទឹក និងលាងឡាន។
៣កុំជក់បារី
មនុស្សគ្រប់គ្នាដឹងហើយថា ការជក់បារីគឺជាទម្លាប់ដ៏អាក្រក់មួយដែលអាចបង្កមហន្តរាយដល់សុខភាពអ្នកបានច្រើនរបៀប។ ក្រៅពីជំងឺសួត គ្រោះថ្នាក់សរសៃឈាមខួរក្បាល គាំងបេះដូង និងជំងឺបេះដូង តើអ្នកមានដឹងថា ការជក់បារីមានជាប់ទាក់ទងនឹងជំងឺមហារីក ១៤ប្រភេទខុសៗគ្នាដែរទេ ហើយក្នុងនោះក៏មានមហារីកពោះវៀនធំដែរ។ អ្នកជំនាញនិយាយថា អ្នកអាចចាប់ផ្តើមស្តារសុខភាពឡើងវិញបាន តាមរយៈរស់នៅដោយមិនជក់បារី។
បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម (ស្រ្តីអាចញ៉ាំបានមួយកំប៉ុងបៀរ និងបុរសអាចដល់ ២កំប៉ុង) អាចផ្តល់ប្រយោជន៍ដល់សុខភាពបេះដូងសរសៃឈាមបាន។ ប៉ុន្តែពេលវាចូលដល់ពោះវៀនហើយ ទោះបីជាកម្រិតមធ្យមក៏ អាចបង្កើនការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងមហារីកផ្សេងៗទៀតដែរ។ បើសិនជាអ្នក ជាមនុស្សស្រវឹងខួបរហូត ចូរកាត់បន្ថយការញ៉ាំហើយ។ បើសិនជាអ្នកមិនញ៉ាំទេ ក៏មិនបាច់រកឡេសដើម្បីញ៉ាំដែរ។
៤ញ៉ាំអាហារសម្បូរជាតិសរសៃ
ការសិក្សាជាច្រើនបានបង្ហាញថា របបអាហារដែលសម្បូរទៅដោយគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើ គឺអាចជួយទប់ស្កាត់ការលូតលាស់ជំងឺំហារីកពោះវៀនធំបាន។ ជាតិសរសៃនឹងបោសស្អាតជាតិពេលពីក្នុងពោះវៀនមុននឹងវាបង្កជាបញ្ហាដល់សុខភាព ជាពិសេសមហារីកពោះវៀនធំតែម្តង។ ក្រៅពីនេះ អាហារសម្បូរជាតិសរសៃក៏ផ្តល់ជាអង់ទីអុកស៊ីដង់ ដែលអាចប្រឆាំងនឹងរ៉ាឌីកាលសេរី ដែលជាភ្នាក់ងារបង្កមហារីក បានថែមទៀតផង។
៥បន្ថយការញ៉ាំសាច់ក្រហម
សាច់ក្រហមត្រូវបានគេចាត់ទុកថាជាភ្នាក់ងារបង្កមហារីក ជាពិសេសមហារីកពោះវៀនធំតែំ្តង។ វាមិនគ្រាន់តែជាសាច់ក្រហមដែលអ្នកគួរកាត់បន្ថយករញ៉ាំទេបើសិនជាចង់បង្ការមហារីកពោះវៀនធំនោះ តែសាច់កៃឆ្នៃ ឬផលិតផលសាច់កៃឆ្នៃសុទ្ធតែជារឿងដែលអ្នកត្រូវចៀសវាង ព្រោះវាផ្ទុកទៅដោយសារធាតុគីមីដែលអាចបង្កមហារីកបានទាំងអស់។
៦ពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ
ការពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ គឺជាជំហ៊ានដ៏សំខាន់មួយដែលអ្នកត្រូវធ្វើបើសិនជាអ្នកចង់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ។ តាមរយៈការពិនិត្យនេះ គ្រូពេទ្យប្រហែលជាចាប់យកអ្វីដែលមិនធម្មតាដែលគិតថា វាអាចជាមហារីកពោះវៀនធំមកខាងក្រៅដើម្បីវិភាគ។ អាយុដែលមនុស្សភាគច្រើនគួរចាប់ផ្តើមពិនិត្យរកមើលមហារីកពោះវៀនធំនោះគឺ ៥០ឆ្នាំ៕