នៅពេលដែលភ្នែកអ្នកប្រែទៅជាក្រហម ហូរទឹកភ្នែក និងរមាស់ រឿងនេះគ្រប់គ្រាន់ដែលអាចធ្វើឲ្យអ្នកពិបាកហើយ ព្រោះវាជាសញ្ញានៃការអាឡែហ្ស៊ីនៅភ្នែក។ ដូច្នេះដើម្បីជួយសម្រាលបញ្ហានេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖

  • នៅឲ្យឆ្ងាយពីរឿងទាំងឡាយណាដែលរំខានអ្នកដូចជា លម្អងផ្កា ផ្សិត ធូលីដី និងសត្វចិញ្ចឹម
  • មិនត្រូវញីភ្នែកឡើយ។ ចូរប្រើប្រាស់ទឹកបន្តក់ភ្នែក ដែលផ្ទុកទៅដោយសារធាតុប្រឆាំងអាឡែហ្ស៊ី
  • ចូរប្រើថ្នាំបំបាត់ការតឹងច្រមុះ។ បើសិនវាមានសារធាតុប្រឆាំងអាឡែហ្ស៊ី វាអាចធ្វើឲ្យងងុយគេងបានដែរ
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងអាឡែហ្ស៊ីផងបើសិនជាអាច៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង