ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកចំណេញបានប្រាក់ច្រើនពីមុខរបរ។ តើមានអ្វីខ្លះទៅ?

1.    ដំបូងអ្នកគួរតែកត់ចំណូល និងចំណាយរបស់អ្នកឲ្យបានច្បាស់ ទើបអ្នកអាចមើល និងសិក្សាបានលើប្រាក់ចំណេញបានល្អិតល្អន់។

2.    បន្ទាប់មក អ្នកអាចចាប់ផ្តើមវិភាគប្រាក់ចំណេញរបស់អ្នកទៅលើផលិតផលមួយៗ។ ប្រសិនជាមានផលិតផលណា ទទួលបានប្រាក់ចំណេញទាប អ្នកអាចបញ្ឈប់ការលក់ផលិតផលនោះ ហើយប្តូរមកផ្តោតលើផលិតផលសំខាន់វិញ។

3.    បន្ទាប់មកទៀត ប្រសិនជាអាច អ្នកគួរតែតម្រើងតម្លៃរបស់អ្នកទៅលើផលិតផល។ នេះជាចំណុចរាងពិបាក ប៉ុន្តែអ្នកគួរតែធ្វើ ព្រោះថ្លៃដើមនៃផលិតផលនេះក៏អាចកើនដែរ។ បើអ្នកមិនតម្រើង មានតែបន្តខាត។

4.    មុនពេលដែលអ្នកតម្រើងតម្លៃនៃផលិតផល អ្នកគួរតែសិក្សាឲ្យបានច្បាស់ជាមុនសិន ទើបអ្នកដឹងថាឡើងត្រឹមប៉ុន្មានសមរម្យដែលអតិថិជនអាចទទួលយកបាន ហើយបន្តគាំទ្រអ្នក។

5.    អ្នកគួរតែបញ្ឈប់ការបញ្ចុះតម្លៃ ព្រោះការដែលតែងតែបញ្ចុះតម្លៃនេះ អាចធ្វើឲ្យអ្នកខាតបាន មិនអាចចំណេញបានច្រើននោះទេ ថែមទាំងអាចឲ្យអ្នកដទៃយល់ថាផលិតផលអ្នកមិនល្អ ទើបតែងតែបញ្ចុះតម្លៃជានិច្ច។

6.    អ្នកមិនគួរប្រកួតប្រជែងលើតម្លៃជាមួយដៃគួប្រកួតប្រជែងអ្នកឡើយ ព្រោះអាចធ្វើឲ្យអ្នកខាតបាន។ ដូចនេះ អ្នកគួរតែដាក់តម្លៃតាមគុណភាពនៃផលិតផលរបស់អ្នក ទើបអាចលក់ដាច់ ហើយទាក់ទាញបានអតិថិជន។

7.    អ្នកគួរតែយកជាលុយសុទ្ធពីអ្នកចែកចាយតពីអ្នក ដោយមិនគួរឲ្យជំពាក់យូរឡើយ ព្រោះមើលមិនឃើញចំណូលទេ ថែមទាំងអាចធ្វើឲ្យអ្នកទាំងនោះគេចវេសមិនសងទៀតផង។

8.    អ្នកគួរតែការពារចោរដែលមានក្នុងហាង ព្រោះចោរមួយនេះ អាចនឹងធ្វើឲ្យអ្នកបាត់ចំណូលដោយមិនដឹងខ្លួន ដោយមើលមិនឃើញប្រាក់ចំណេញទាល់តែសោះ។

9.    អ្នកអាចចាប់ផ្តើមឆែតមើលវិក័យប័ត្ររបស់អ្នកចែកចាយបន្តពីអ្នក ថាតើអ្នកគិតត្រឹមត្រូវហើយឬនៅ ព្រោះមានពេលខ្លះ អ្នកប្រញាប់អាចគិតខុសបាន។ ដូចនេះ អ្នកអាចសាកល្បងធ្វើតាមវិធីទាំងឡាយខាងលើនេះ ដើម្បីបង្កើនចំណូលរបស់អ្នកបានរាងខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង