អាហារដំបូងនៅទីនេះ សំដៅដល់អាហារពេលព្រឹករបស់អ្នក។ អ្នកគួរតែពិសារអាហារពេលព្រឹកដែលត្រូវ ទើបអាចផ្តល់កម្លាំង និងរក្សាសុខភាពអ្នកល្អ។ ដូចនេះ តើមានអាហារពេលព្រឹកអ្វីខ្លះដែលអ្នកមិនគួរញ៉ាំទៅ?
1. អ្នកមិនគួរយកអាហារដែលសល់ពីពេលល្ងាចមកញ៉ាំដោយមិនបានកម្តៅទេ ព្រោះវាមានផ្ទុកមេរោគជាច្រើន ដែលអាចចូលក្នុងរាងកាយអ្នក ក្រោយពេលដែលអ្នកបរិភោគរួច។ ដូចនេះ មិនថាអ្នកប្រញាប់យ៉ាងណាក៏ដោយ អាហារពេលល្ងាចដែលសល់នោះ គួរតែកម្តៅមុននឹងយកមកពិសារ។
2. អ្នកមិនគួរញ៉ាំភេសជ្ជៈដែលត្រជាក់ខ្លាំងនៅពេលព្រឹកឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែពិសារភេសជ្ជៈដែលមានសីតុណ្ហភាពធម្មតា ឬក្តៅអ៊ុនៗ ដើម្បីធ្វើឲ្យក្រពះអ្នកអាចរក្សាកម្តៅបាន ដោយអាចធ្វើឲ្យក្រពះអ្នកដំណើរការល្អ។
3. ជាពិសេស អ្នកមិនអាចបរិភោគអាហារពេលព្រឹកដែលហិរនោះទេ ព្រោះវាអាចផ្តល់សម្ពាធខ្លាំងដល់ក្រពះអ្នក។ វានឹងអាចធ្វើឲ្យឈាមអ្នកហូរមិនស្រួលឡើយ ថែមទាំងធ្វើឲ្យអ្នកមិនសូវចង់ញ៉ាំអាហារទៀតផង។ ម្យ៉ាងទៀត វានឹងធ្វើឲ្យអ្នកងាយទល់លាមក ដោយធ្វើឲ្យស្បែកអ្នកមិនស្អាតនោះទេ។ ប្រព័ន្ធការពាររាងកាយអ្នក នឹងអាចធ្លាក់ចុះ នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹកដែលមិនត្រូវ។ ដូចនេះ អ្នកគួរតែញ៉ាំបបរក្តៅ ស្រូវសាលីក្តៅ តៅហ៊ូក្តៅ ទឹកសណ្តែកក្តៅ បន្លែ នំបុ័ង និងផ្លែឈើជាដើម ដើម្បីឲ្យក្រពះអ្នកអាចដំណើរការល្អ៕