ការញ៉ាំគ្រឿងស្រវឹងខណៈពេលកំពុងតែបំបៅដោះកូនអាចប៉ះពាល់ដល់រសជាតិរបស់ទឹកដោះដែលកូនបៅនោះបាន ហើយចំនួនទឹកដោះដែលអ្នកផលិតនោះក៏រងការប៉ះពាល់ដែរ។ បើសិនជាអ្នកជ្រើសរើសញ៉ាំគ្រឿងស្រវឹង ចូរប្រាកដថា អ្នកបានកាត់បន្ថយការប៉ះពាល់ដល់កូនបានច្រើនបំផុតហើយ។ អ្នកជំនាញជាច្រើនបានកត់សម្គាល់ថា មានការបារម្ភច្រើនអំពីបញ្ហារយៈពេលយូរ ជាពិសេសការប៉ះពាល់របស់ទារកទើបនឹងកើតចំពោះទឹកដោះម្តាយដែលមានជាតិគ្រឿងស្រវឹង ទោះបីជាកម្រិតមធ្យមក៏វាធ្ងន់ធ្ងរដែរ។

1មិនត្រូវញ៉ាំគ្រឿងស្រវឹងឡើយមុនពេលបំបៅដោះកូន ឬច្របាច់ទឹកដោះទុក
2បើសិនជាអ្នកត្រូវការញ៉ាំមែន ចូររកពេលសម្រាកយ៉ាងហោចណាស់ ២ម៉ោងនៅចន្លោះពេលញ៉ាំ និងបំបៅដោះកូន ឬច្របាច់ទឹកដោះទុកផង
3ចូរយល់ថា គ្រឿងស្រវឹងប្រហែលជាប៉ះពាល់ដល់រសជាតិរបស់ទឹកដោះអ្នក ដែលជាហេតុនាំឲ្យទារកបៅមិនឆ្ងាញ់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង