ឪពុកម្តាយភាគច្រើនឆ្ងល់ថា តើគួរធ្វើអ្វីទៅនៅពេលដែលកូនរបស់ខ្លួនភ្ញាក់ពីគេងមក ស្រាប់តែស្រែកខ្លាំង ក្រោយពសុបិន្តអាក្រក់រួច។ យកល្អពួកគេគួរតែព្យាយាមរំងាប់អារម្មណ៍កូនដូចខាងក្រោមនេះ៖
- ឆាប់ទៅបន្ទប់របស់កូន ហើយផ្តល់នូវការធានាដល់គេថា ពួកគេទទួលបានការការពារពីអ្នកហើយ
- ចូរនិយាយប្រាប់កូននូវអ្វីដែលកើតឡើងក្នុងពេលសុបិន្ត ប៉ុន្តែចូរពន្យល់ថា សុបិន្តនោះមិនមែនជាការពិតទេ
- ចូរបើកភ្លើងក្នុងបន្ទប់កូនបើសិនជាវាផ្តល់ផាសុកភាពដល់គេ ប៉ុន្តែចូរជួយឲ្យគេចូលគេងវិញផង
- បើសិនជាអាច ចូរដកចេញនូវអ្វីដែលកូនអ្នកយល់ថាគួរឲ្យខ្លាចគ្រប់យ៉ាងក្នុងបន្ទប់គេ ជាពិសេសរបស់ដែលបង្កជាស្រមោលជាដើម៕