រយៈពេលដ៏ខ្លីក្រោយពីអ្នកមានផ្ទៃពោះ អ្នកអាចរៀបគម្រោងដើម្បីទទួលយកនូវការប្រែប្រួលទាំងអស់ ទាំងផ្លូវកាយ និងចិត្តបាន។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចនឹងរំពឹងទុកថានឹងកើតមានក្នុងពេលដឹងថាមានផ្ទៃពោះ៖
- មានអារម្មណ៍ថាអស់កម្លាំង
- ចង្អោ (ចាញ់កូន) ក្នុងពេលទាំងអស់
- មានអារម្មណ៍ថា ឈឺក្បាល
- នោមញឹកជាងធម្មតា
- មានការប្រែប្រួលរាងកាយដូចជា ឡើងទម្ងន់ ក្រហាយដើមទ្រូង ទល់លាមក និងប្រែប្រួលទៅលើសុដន់ និងស្បែក
- មានអារម្មណ៍ថា ផ្លូវចិត្តប្រែប្រួល ដូចជា ពិបាកផ្ចង់អារម្មណ៍ និងឆេវឆាវ
- ខណៈពេលដែល អ្នកលែងមករដូវតៀត ការធ្លាក់ឈាមទាំងឡាយដែលកើតឡើងគួរតែជារឿងត្រូវឲ្យគ្រូពេទ្យដឹងជានិច្ច និងមិនត្រូវបង្អង់យូរឡើយ៕