ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីឱកាសដែលអ្នកអាចចាប់បាន ដើម្បីចំណេញបានប្រាក់។ តើមានអ្វីខ្លះទៅ?
តាមពិតទៅឱកាសមាននៅគ្រប់ទីកន្លែង ហើយកន្លែងណាក៏អ្នកអាចចំណេញប្រាក់ដែរឲ្យតែអ្នករកឃើញ។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរផ្នត់គំនិតចាស់បុរាណអ្នក ដើម្បីអាចបើកភ្នែកមើលពិភពខាងក្រៅ។ ប្រសិនជាអ្នកបិទខ្លួនអ្នកជាប់ នោះអ្នកនឹងមិនបានចំណេញអ្វីឡើយ។ អ្នកគួរតែចេះចាប់ឱកាសឲ្យជាប់ ដោយអ្នកអាចចាប់បានពីកន្លែងដែលមានស្ថានភាពមិនស្រួល។ អ្នកអាចចាប់យកផលចំណេញបានក្នុងស្ថានភាពមិនឋេរទាំងនេះ ដោយអ្នកអាចគិតបានគំនិតច្នៃប្រឌិត នោះអ្នកនឹងចំណេញលើស្ថានភាពមិនស្ថិតស្ថេរទាំងនោះបាន។ ដូចនេះ អ្នកគួរតែរៀនចេះសង្កេតឲ្យបានល្អិតល្អន់ ទើបអ្នកអាចរកឃើញផ្លូវដែលអាចនាំអ្នកដើរទៅរកលុយរាប់លានដែលនៅចំពោះមុខ គ្រាន់តែអ្នកមិនទាន់រកឃើញប៉ុណ្ណោះ៕