បើសិនជាអ្នកជាត្រូវការគេងពេលយប់ថ្ងៃអាទិត្យឲ្យស្រួលនោះ តែមិនអាចធ្វើបាននោះ សូមកុំបារម្ភអី។ អ្នកជំនាញជាច្រើននិយាយថា វាគឺជាពេលវេលាដែលមានមនុស្សតិចតួចបំផុតដែលទទួលបានការគេងពេលយប់យ៉ាងលក់ស្រួល។ យ៉ាងណាមិញ ដើម្បីជម្រុញដល់ការគេងពេលយប់នៅថ្ងៃអាទិត្យដ៏ស្រួលនោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូលគេងឲ្យទៀងពេលនៅថ្ងៃចុងសប្តាហ៍ឲ្យដូចថ្ងៃធម្មតាដែរ ព្រោះវានឹងជួយអ្នកគេងលក់កាន់តែស្រួល។
- ចូរភ្ញាក់ពីគេងឲ្យទៀងពេលរាល់ព្រឹក ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ។ ចូរគេងថ្ងៃរយៈពេលខ្លីបន្ថែមផងបើសិនជាអ្នកត្រូវការ
- ចូរបង្កើតយប់ថ្ងៃអាទិត្យឲ្យក្លាយទៅជាយប់ដែលរីករាយមួយផងជាមួយនឹងសកម្មភាពដែលអ្នកចង់ឲ្យកើតមានដូចជា ការញ៉ាំអាហារពេលយប់ដែលពិសេសមួយ
- ចូររៀបចំសម្រាប់ការគេងយប់ថ្ងៃអាទិត្យឲ្យរួចរាល់ ហាត់ប្រាណឲ្យបានលឿន និងកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងនីកូទីនយ៉ាងហោចណាស់ ៦ម៉ោងមុនគេង។ ចូរចាប់ផ្តើមបន្ថយពន្លឺភ្លើងឲ្យបានលឿនផងនៅពេលមេឃងងឹត
- មុនពេលគេង ចូរងូតទឹកក្តៅឧណ្ហៗ ញ៉ាំតែក្តៅមួយពែង និងអានសៀវភៅដែលមានប្រយោជន៍ដើម្បីជម្រុញដល់ការធូរអារម្មណ៍៕