ស្បែកដែលស្ងួត និងរមាស់អាចបង្កឡើងដោយកត្តាមួយចំនួន ចាប់ពីបញ្ហាសុខភាព រហូតដល់ការចាស់ទៅតាមអាយុ។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាចធ្វើឲ្យស្បែកមនុស្សយើងស្ងួតបាន៖

1អាយុកាន់តែច្រើន ជាទូទៅធ្វើឲ្យស្បែកទៅជាស្តើង និងស្ងួតជាងមុនបាន
2រស់នៅក្នុងអាកាសធាតុដូចវាលខ្សាច់ អាចធ្វើឲ្យស្បែកស្ងួតបាន
3កំពុងតែមានជំងឺស្បែកដូចជា តាអក ឬស្រែង ដែលអាចនាំឲ្យស្បែកស្ងួតបាន
4កំពុងតែមានការងារមួយដែលតម្រូវឲ្យអ្នកដាក់ដៃក្នុងទឹកញឹកញាប់ ដែលរឿងនេះអាចនាំឲ្យប្រអប់ដៃទៅជាស្ងួត និងប្រេះក្រហែងបាន
5ឧស្សាហ៍ងូតទឹកក្នុងអាង ដែលមានចំនួនជាតិក្លរខ្ពស់ ដែលអាចធ្វើឲ្យស្បែកស្ងួតបាន៕