ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការញ៉ាំដំឡូងផ្អែមដែលអាចធ្វើឲ្យអ្នកមានរាងតូចបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកអាចញ៉ាំដំឡូងផ្អែមនៅពេលព្រឹកបាន ព្រោះឆ្លងកាត់រយៈពេលមួយយប់ ក្រពះ ពោះវៀនអ្នកត្រូវការបញ្ចេញជាតិពុលមកក្រៅ។ នៅពេលនេះហើយដែលអ្នកគួរតែពិសារដំឡូងផ្អែម ព្រោះនៅក្នុងនោះមានជាតិសរសៃ ដែលអាចជួយធ្វើឲ្យក្រពះ និងពោះវៀនអ្នកអាចបញ្ចេញជាតិពុលទាំងឡាយតាមរយៈលាមក។ ដូចនេះ អ្នកនឹងអាចមានរាងស្គមជាមិនខានឡើយ។

2.    នៅពេលដែលអ្នកបរិភោគដំឡូងផ្អែម អ្នកគួរតែគ្រប់គ្រងបរិមាណឲ្យបានត្រឹមត្រូវ ព្រោះបើអ្នកបរិភោគច្រើនពេក អាចធ្វើឲ្យក្រពះ ពោះវៀនអ្នកមិនស្រួល ប៉ុន្តែបើញ៉ាំតិចពេក នឹងមិនអាចធ្វើឲ្យជាតិសរសៃក្នុងនោះបញ្ចេញសមត្ថភាពបាន។ ដូចនេះ ក្នុងមួយថ្ងៃ អ្នកអាចបរិភោគចំនួន២ផ្លែបានហើយ ទើបអាចជួយអ្នកឲ្យស្រកទម្ងន់បាន។ ដូចនេះ អ្នកអាចពិសារតាមរបៀបនេះ ដើម្បីអាចរក្សារាងអ្នកបានស្អាត៕