ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែកែប្រែជីវភាពរស់នៅ ទើបអាចទទួលបានផលខ្លះ។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអាចធ្វើការបណ្តាក់ទុនបាន ថែមទាំងអាចទទួលបានផលធំទៀតផង។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៤។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអាចប្រមូលបានផលពីមុនបានមកវិញ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ១។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរចាយច្រើនឡើយពេលដែលទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌ត្នោតខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នឲ្យបានខ្ពស់គ្រប់រឿង ទើបមិនមានបញ្ហា។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរមានចិត្តលោភលន់ឡើយ ទើបមានប្រាក់ចូលមក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនគួរសម្រេចចិត្តលឿនពេកនោះទេ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែសួរយោលបល់អ្នកដទៃខ្លះ មុននឹងធ្វើការសម្រេចចិត្ត។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចទទួលបានប្រាក់មួយផ្នែកតូច ពេលដែលអ្នកខំប្រឹង។ ពណ៌សំណាង គឺពណ៌ត្នោតខ្ចី។ លេខសំណាង គឺលេខ២។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយលាភមិនសូវខ្ពស់ទេក្នុងថ្ងៃនេះ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកមិនសូវអាចទទួលបានអ្វីដែលអ្នកចង់ឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចទទួលបានទាំងលាភក្រៅ និងក្នុង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២៕