​+ គ្រឿងផ្សំ​
– ត្រី​ផ្ទក់ ៨​ខាំ (​កាត់​ជា​កង់ៗ​)
– សាច់ជ្រូក​បី​ជាន់ ៤​ខាំ (​ហាន់​ជា​ដុំ​)
– ស្ករ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​បាយ​
– ទឹកត្រី ៣​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ចិញ្ច្រាំ ៣​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ ៧​ដើម (​ដំ​អោយ​បែក​តិចៗ​)
– ម្សៅ​គ្រឿងផ្សំ​រសជាតិ កន្លះ​ស្លាបព្រា​បាយ​
– ម្រេច​ម៉ត់ ១/៤​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ខាប់ ១​ស្លាបព្រា​បាយ​
– ប្រេងឆា ២​ស្លាបព្រា​បាយ​
– ម្ទេស ៥ (​ពុះ​យក​គ្រាប់​ចេញ​)
– ទឹក ១,៤​លីត្រ​

+ របៀប​ធ្វើ​
– ដាំទឹក​អោយ​ពុះ ដាក់​សាច់ជ្រូក​ចូល ស្ងោ​ប្រហែល​៥​នាទី​រួច​ស្រង់​ចេញ​លាង​ទឹក​អោយ ស្អាត​។​
– យក​ចានដែក​ដាក់​ត្រី និង​សាច់ជ្រូក រួច​ដាក់​ខ្ទឹមក្រហម ២​ស្លាបព្រា​បាយ ម្សៅ​គ្រឿងផ្សំ រសជាតិ ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ ម្រេច ទឹកត្រី ប្រេងខ្យង និង​ទឹកស៊ីអ៊ីវ​ខាប់ ច្របល់​ជាមួយគ្នា​អោយ​សព្វ​ល្អ រួច​ទុកចោល ៣០​នាទី​។​
– ដាំ​ប្រេងឆា​ដាក់​គល់​ស្លឹកគ្រៃ ឆា​អោយ​ឈ្ងុយ​ប​ន្ទិ​ច សឹម​ដាក់​ម្ទេស​កូ​៤​ទៅ​៥​ត្រឡប់ សឹម​ដាក់​ខ្ទឹមក្រហម​ឆា​អោយ​ប្រែ​ពណ៌ រួច​ចាក់ទឹក​ចូល​ដាំ​អោយ​ពុះ​។​
– ពេល​ទឹក​ពុះ​ដាក់​សាច់ ត្រី និង​ម្សៅ​ស៊ុប​កូ​អោយ​សព្វ​រំងាស់​ប្រហែល ៤៥ ទៅ ៦០​នាទី​ជាការ​ស្រេច​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង