និស្សិត​បញ្ចប់​ការសិក្សា​ដ៏​មាន​សមត្ថភាព​ម្នាក់​ទទួល​បាន​ឱកាស​ចាប់ផ្តើម​ដើម​ឈោង ចាប់​អាជីព​ការងារ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​នាង តាមរយៈ​ការ​ស្លៀកពាក់​តុ​ប​តែ​ជា​រូបចម្លាក់ “Fearless Girl” និង​ឈរ​ជាច្រើន​ម៉ោង​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ទីភ្នាក់ងារ ផ្សាយពាណិជ្ជកម្ម​មួយ​។​
​ ​
​នាង ជេ​ត ដេ​ឡា​នី (Jade Delaney) វ័យ ២៣ ឆ្នាំ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​មិន​ធ្លាប់មាន​នៅក្នុង​ការដាក់​ពាក្យ​ចូល​បម្រើ​ការងារ​តាមរយៈ​ការ​ប្រែកាយ​ទៅជា​រូបចម្លាក់​ជា​និមិត្តរូប ប្រចាំ​នៅ​សង្កាត់ Wall Street ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក មុនពេល​នាង​ទៅ​ឈរ​ធ្វើ​រូបចម្លាក់​នៅ​ខាងក្រៅ​ការិយាល័យ​ក្រុមហ៊ុន McCann Bristol​។​

​មេៗ​នៅ​ក្រុមហ៊ុន​ខាងលើ​មានការ​ចាប់អារម្មណ​៦ និង​ស្ញប់ស្ញែង​ចំពោះ​នាង​យ៉ាងខ្លាំង ហើយក៏​សម្រេចចិត្ត​ផ្តល់ឱកាស​ផ្តល់​ការងារ​សាកល្បង​រយៈពេល​មួយខែ​ដល់​នាង ដែល​កំពុង​សម្លឹង​ចាប់យក​ឱកាស​ការងារ​ពេញ​ម៉ោង​។​

​សូមបញ្ជាក់ថា កញ្ញា ជេ​ត ដេ​ឡា​នី បាន​សិក្សា​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ សកលវិទ្យា​ល័យ University of Gloucester​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​មួយផ្នែក​រចនា បែប​សិល្បៈ (Art Design) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ (Mixed Media) នៅ​សាលា Bristol School of Art​។​

​ប៉ុន្តែ​នារី​វ័យក្មេង ដែល​បច្ចុប្បន្នកំពុង​បម្រើ​ការងារ​ផ្នែក​លក់រាយ​រូបនេះ​ពិបាក​ឈោង​ចាប់​អាជីព ការងារ​ផ្នែក​ផ្សព្វផ្សាយ​យ៉ាងខ្លាំង បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ពីស​កល​វិទ្យាល័យ​ទើបបានជា​នាង​ធ្វើ​ដូច្នេះ​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង