ការតាមដានសុខភាពជាតិស្ករក្នុងឈាមទៀងទាត់គឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការកំណត់ថា តើអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អប៉ុណ្ណា។ ខាងក្រោមនេះគឺជាអ្នកដែលគួរតែពិនិត្យ ឬតាមដានជាតិស្ករក្នុងឈាមជាទៀងទាត់៖
- មនុស្សគ្រប់គ្នាដែលចាក់អាំងស៊ុយលីន
- ស្រ្តីមានផ្ទៃពោះ
- អ្នកដែលមិនបានគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ
- មនុស្សគ្រប់គ្នាដែលពិបាកក្នុងបញ្ចុះជាតិស្រកក្នុងឈាម ជាពិសេសអ្នកដែលមិនមានសញ្ញាព្រមាន
- អ្នកដែលមានចំនួនជាតិកេតូនកើនឡើងខ្ពស់ ដោយសារតែជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក៕