ជំងឺលើសសម្ពាធឈាមពេលខ្លះត្រូវបានគេហៅថា ជាឃាតករឈាមត្រជាក់ ដោយសារតែវាអាចបណ្តាលឲ្យអ្នកជំងឺស្លាប់ និងកើតឡើងលើមនុស្សយើងដោយមិនដឹងខ្លួន។ ដើម្បីជួយបង្ការការលើសសម្ពាធឈាម យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖

  • តាមដានសម្ពាធឈាមជាទៀងទាត់
  • ថែរក្សាជាតិស្ករក្នុងឈាមឲ្យបានល្អបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ព្រោះវាជាកត្តាប្រឈមមុខមួយនៃជំងឺលើសសម្ពាធឈាម
  • ចូរលេបថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ការលើសសម្ពាធឈាម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា
  • ចូរពិភាក្សាជាមួយគ្រូពេទ្យនូវបញ្ហាសុខភាពទាំងឡាយណាដែលអាចនាំឲ្យលើសសម្ពាធឈាមបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង