ការរីកធំរបស់សរសៃវ៉ែននៅជើង ច្រើនតែបង្កឡើងដោយសារតែសរសៃវ៉ែននោះមិនបានទ្រទ្រង់នូវលំហូរឈាមបានគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យចាលសរសៃនោះ ទៅជារីកប៉ោងតែម្តងទៅ។
- ចូរឧស្សាហ៍សម្រាកបើសិនជាអ្នកត្រូវការឈរ ឬអង្គុយរយៈពេលយូរ។ មិនត្រូវអង្គុយគងជើងលើគ្នា និងព្យាយាមលើកជើងឲ្យខ្ពស់តាមតែអាចធ្វើទៅបាន
- ការដែលហាត់ប្រាណបានគ្រប់គ្រាន់ នឹងជួយបង្កើនកម្លាំងសាច់ដុំនៅជើង ដែលជម្រុញដល់របត់ឈាមរត់
- ចូរសម្រកទម្ងន់ដើម្បីឲ្យការស្លៀកសម្លៀកបំពាក់កាន់តែសម និងមានផាសុកភាព។ មិនត្រូវស្លៀកពាក់អ្វីដែលតឹងៗនៅជុំវិញចង្កេះ ជើង ឬគ្រលានឡើយ
- ចូរជ្រើសរើសស្បែកជើងដែលកែងខ្លីៗ និងកាត់បន្ថយការពាក់ស្បែកជើងកែងខ្ពស់ៗ៕