បើសិនជាអ្នកមានអារម្មណ៍ថាអស់កម្លាំងក្នុងការហាត់ប្រាណនៅក្លិបហាត់ប្រាណ ទោះបីជាមានការតាំងចិត្តហើយក៏ដោយនោះ របបអាហារនៅតែជាតម្រូវការដ៏សំខាន់ទៀតដើម្បីបង្កើនថាមពលក្នុងខ្លួន។ ដើម្បីអាចធ្វើបែបនេះបាន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ញ៉ាំអាហារតិចៗច្រើនដង ជាពិសេសអាហារដែលមាន កំផ្លេចកាបូអ៊ីដ្រាតដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក
- ចៀសវាងកាបូអ៊ីដ្រាតកៃឆ្នៃដូចជា នំដូណាត់ ឬនំស្រួយ
- មិនត្រូវញ៉ាំជាតិកាហ្វេអ៊ីនឡើយក្នុងរយៈពេលមួយម៉ោងនៃការហាត់ប្រាណ។ ផ្ទុយទៅវិញ ចូរញ៉ាំទឹកផ្លែឈើមួយកែវតូចដើម្បីជួយបង្កើនកម្លាំងថាមពលវិញ
- ចូរចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលសម្បូរទៅដោយគ្រាប់ធញ្ញជាតិ និងផ្លែឈើ
- បើសិនជាអ្នកហាត់ប្រាណដោយលើកដុំដែកនៅពេលរសៀល ឬល្ងាច ចូររៀបចំញ៉ាំអាហារតិចៗ តែត្រូវជាអាហារសម្រន់ដែលសម្បូរជីវជាតិ ញ៉ាំរយៈពេលមួយម៉ោងមុនហាត់។ ចូរកុំភ្លេចញ៉ាំទឹកឲ្យច្រើនផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855